មានការវាយប្រហារក្បែរវិហាររបស់ជនជាតិជ្វីហ្វមួយក្នុងប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់៖ កាលពីថ្ងៃពុធមានការបាញ់ប្រហារនៅក្បែរវិហាររបស់ជនជាតិជ្វីហ្វមួយនៅទីក្រុងហាឡឺលរបស់អាល្លឺម៉ង់   ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់  ។  ​  ការវាយប្រហារនេះ កើតឡើងចំថ្ងៃបុណ្យដ៏បរិសុទ្ធបំផុតតាមប្រតិទិនរបស់ជនជាតិជ្វីហ្វ។

ឧក្រិដ្ឋកម្មរើសអើងជនជាតិជ្វីហ្វបានកើនឡើងនៅលើទឹកដីអាឡឺម៉ង់និងនៅបណ្តាប្រទេសអ៊ឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ  ដោយវិហាររបស់ជនជាតិជ្វីហ្វក្លាយជាគោលដៅនៃការវាយប្រហារ។

ឧក្រិដ្ឋកម្មរើសអើងជនជាតិជ្វីហ្វនេះ មិនត្រឹមតែនៅអឺរ៉ុបប៉ុណ្ណោះទេ    បើយោងតាមរបាយការណ៍ដែលចេញនៅឆ្នាំនេះឧប្បត្តិហេតុប្រឆាំងនឹង​ជនជាតិជ្វីហ្វនៅទូទាំងពិភពលោកបានកើនឡើង ១៣ ភាគរយក្នុងឆ្នាំ ២០១៨ ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.១០.១៩)