អង្គការភ្លែនអន្តរជាតិចំណាយ ថវិកា៣លានដូល្លារសម្រាប់គម្រោង៥ឆ្នាំនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖
 អង្គការភ្លែន អន្តរជាតិនិងចំណាយថវិកាប្រមាណ៣លានដូល្លារសម្រាប់គម្រោងថ្មីដោយចាប់អនុវត្តពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៤ដើម្បីលើកកម្ពស់សិទ្ធកុមារនៅតាមសហគមន៍ដែលនិងត្រូវធ្វើសកម្មភាពក្នុងភូមិចំនួន៧៨នៅខេត្តរតនគីរីនិង៤៦ភូមិនៅខេត្តស្ទឹងត្រែង។
ក្នុងកម្មវិធីបើកដំណើរការអនុវត្តគម្រោងថ្មីរបស់អង្គការភ្លែនអន្តរជាតិ នៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨ខែតុលាកន្លងមកនេះ ឯកឧត្តម ម៉ុមសារឿន អភិបាលខេត្ត មានប្រសាសន៍ថាៈ នេះជាគោលដៅមានអាទិភាពបំផុតសំរាប់ទ្រទ្រង់ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការងារលើកកំពស់សុខភាពកុមារ និងរៀបចំឲ្យកុមារមានចំណេះដឹងបានរៀនសូត្រត្រឹមត្រូវ យ៉ាងហោចណាស់កុមារយើងនៅតាមមូលដ្ឋានរៀនបានចប់ត្រឹមថ្នាក់ទី៩ដែរ ។
លោកយី.គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានបញ្ជាក់ថា៖គម្រោងលើកកំពស់សិទ្ធកុមារនេះ មានគោលដៅបង្កើនសមត្ថភាពធ្វើឲ្យកុមារទទួលបានកិច្ចគាំពារ ទាំងផ្លួវកាយនិងផ្លូវប្រាជ្ញា ដើម្បីលើកកំពស់ធនធានមនុស្សឲ្យកាន់តែមានបរិមាណច្រើនឡើង សំរាប់ចូលរួមអភិវឌ្ឍន៍សង្គមគ្រួសារក៏ដូចជាសង្គមជាតិផងដែរ។ លោកបញ្ជាក់ថាៈ គម្រោងថ្មីនេះមានរយៈពេល៥ឆ្នាំ ហើយ អង្គការភ្លែននិងសហការជាមួយ អង្គការដៃគូរចំនួន៥បន្ថែមទៀត ដើម្បីធ្វើកិច្ចការងារ ជាមួយអាជ្ញាធរពាក់ព័ន្ធនៅតាម ឃុំ សង្កាត់ ក្នុងខេត្ត រតនៈគីរី និងខេត្តស្ទឹងត្រែងនេះ។
បច្ចុប្បន្នអង្គការភ្លែននៅខេត្តស្ទឹងត្រែងគឺបានអនុវត្តស្រុកចំនួនទាំង៥ស្រុកមានស្រុកថាឡាបរិវ៉ាត់ស្រុកសៀមប៉ាងស្រុកសេសាន ស្រុកបុរិងូរស្វាយ និងស្រុកសៀមបូកទាំង៥ស្រុកនិងហើយអង្គការដៃគូនៅក្នុងខេត្តស្ទឹងត្រែងយើងមានរហូតដល់៦អង្គការដៃគូ។
លោកស្រី អៀម ឌៀន គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍សមត្ថភាពកុមារនេះ ព្រោះកន្លងមកកុមារច្រើនតែមានការរំលោភបំពាន ការកេងប្រវ័ញ្ញផ្នែកពលកម្មនិងផ្លូវភេទផងដែរ។ លោកស្រីសង្ឃឹមថា៖ដំណើរការនៃគម្រោងនេះនិងរួមចំណែកកាត់បន្ថយបាននៅការរំលោភបំពានសិទ្ធកុមារ និងធ្វើឲ្យកុមារចេះប្រើសិទ្ធរបស់ខ្លួនរស់នៅក្នុងសង្គម ដោយទទួលបានសេវាកម្មគ្រប់នបែបយ៉ាងដើម្បសិទ្ធក្នុងការរស់នៅ។
យុវជន លាង វិចិត្រ រស់នៅភូមិ ឃុំ ថាឡាបរិវ៉ាត់ មានជំនឿថា ៖ពេលគម្រោងនេះអនុវត្ត អាចធ្វើឲ្យកុមារមានការផ្លាស់ប្តូរនូវផ្នត់គំនិត និងឥរិយាបទពីភាពឆ្គាំឆ្គង មកស្វែងរកផ្លូវត្រូវល្អ ទទួលយកការអប់រំ និងនាំគ្នាគោរពច្បាប់សង្គម ប្រែក្លាយខ្លួនឲ្យទៅជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ រស់នៅក្នុងសង្គមជាតិ។ សូមបញ្ជាក់ថាៈ អង្គការភ្លែនអន្តរជាតិបានធ្វើប្រតិបត្តការនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក ក្នុងរាធានីខេត្តចំនួន១៧ប្រយោជន៍ជួយកុមារកម្ពុជាតាមរយៈកម្មវិធីចំនួន៥រួមមានៈ ការគាំពារការអភិវឌ្ឍកុមារតូច-កិច្ចការពារកុមារ-ទឹមស្អាតនិងអនាម័យ-អាហាររូបត្ថមនិងការអប់រំថ្នាក់បឋមបណ្តុះបណ្តាលវិជ្ជាជីវៈ ៕