ប្រទេសចិនប្រឆំាងនឹងអាមេរិកដែលបានបញ្ជូលស្ថាប័នចំនួន ២៨ របស់ខ្លួនក្នុងបញ្ជីដាក់ទណ្ឌកម្ម

ចិន៖ នៅថ្ងៃអង្គារនេះ  មន្រ្តីនំាពាក្យរបស់ក្រសួងពាណិជ្ជកម្ម​ប្រទេសចិន បាននិយាយថា  ប្រទេសចិនប្រឆំាងដាច់ខាតចំពោះសហរដ្ឋអាមេរិក ដែលបានបញ្ចូលស្ថាប័នពាណិជ្ជកម្មចំនួយ ២៨ របស់ប្រទេសចិន ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួននិងបានជំរុញឲ្យសហរដ្ឋអាមេរិក លុបចោលស្ថាប័នទំាងនោះចេញពីបញ្ជីដាក់ទណ្ឌកម្មនៅ ជាបន្ទាន់ ​

មន្រ្តីនំាពាក្យរបស់ក្រសួងពាណិជ្ជកម្ម​ប្រទេសចិន បាននិយាយទៀតថា  ភាគីចិនបានកត់សម្គាល់ឃើញថា  ក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ចូលឈ្មោះស្ថាប័នទំាង ២៨ ទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។

មន្រ្តីនោះបានបញ្ជាក់ថា អស់កាលជាយូរមកហើយ  ដែលសហរដ្ឋអាមេរិក តែងតែសម្រេចជាឯកតោភាគី ដាក់ទណ្ឌកម្មលើស្ថាប័នជំនួញរបស់ប្រទេសចិន ដោយយកច្បាប់របស់ខ្លួនមកអនុវត្ត ។   លើកនេះ ដោយយកលេសពីបញ្ហាសិទ្ធិមនុស្ស  អាមេរិកបានសម្រេចដាក់ទណ្ឌកម្មមកលើស្ថាប័នជំនួញរបស់ប្រទេសចិន ម្តងទៀត ។​

អត្ថបទ ឆាយ វីកាល

ប្រភព ​ស៊ិនហួ   (០៩​.១០.​១៩)​