ក្រសួងទេសចរណ៍ប្រកាសថា រយៈពេល៨ខែឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាននាក់

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ក្រសួងទេសចរណ៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៨ខែដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួនជាង៤លាន ៣សែនកើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរចូលតាមផ្លូវអាកាសជាង៧ភាគរយ, ផ្លូវគោក២៦ភាគ, តាមផ្លូវទឹកជាង២ភាគរយ ។
ក្រសួងបញ្ជាក់ថា ភ្ញៀវទេសចរភាគច្រើនទៅកំសាន្ត តំបន់ភ្នំពេញ សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត តំបន់ប្រាសាទព្រះវិហារ ។ ដោយលែក សម្រាប់រយៈពេល៨ខែឆ្នាំនេះដែរ ប្រជាពលរដ្ឋកម្ពុជាបាន ចេញទៅក្រៅប្រទេសចំនួន ជាង១លាន កើនឡើងជិត៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨៕