ប្រធានាធិបតីហ្វីលីពីនបង្ហាញពីបញ្ហាសុខភាពជាថ្មីទៀត

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោឌុយទែតេបានបង្ហើបថាលោកចុះខ្សោយដោយសារជំងឺអូតូអ៊ុយមីន(autoimmune) ដែលអាចមានផលវិបាកធ្ងន់ធ្ងរ និងដែលនេះបង្ហាញពីស្ថានភាពសុខភាពរបស់ថ្នាក់ដឹកនំាមួយរូប ដែលតែងតែមានពាក្យនិយាយត ៗ គ្នា ពីបញ្ហាសុខភាពរបស់រូបលោក ។

លោក ឌុយទែតេ មានអាយុ ៧៤ ឆ្នាំគឺជាមនុស្សចំណាស់ជាងគេបំផុតដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសហើយបញ្ហាអំពីសុខភាពរបស់លោកបានផ្លាស់ប្តូរចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦ ។

លោក ឌុយទែតេបានបង្ហាញពីស្ថានភាពចុះខ្សោយសាច់ដុំ ក្នុងពេលលោកបង្ហាញខ្លួននៅចំពោះមុខសហគមន៍ហ្វីលីពីនក្នុងប្រទេសរុស្សី កាលពីថ្ងៃសៅរ៍ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនោះ ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៧.១០.១៩)