ទីក្រុងម៉ូស្គូតវ៉ាជុំការឃាត់ខ្លួនសមាជិកសភារុស្សីដើម្បីសាកសួររបស់ភ្នាក់ងារអេហ្វប៊ីអាយអាមេរិក

អាមេរិក៖ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានចេញលិខិតតវ៉ាយ៉ាងខ្លាំងមួយចំពោះសហរដ្ឋអាមេរិកទាក់ទងនឹងការឃាត់ខ្លួនសួរចម្លើយសមាជិកសភារុស្ស៊ី ដោយការិយាល័យសហព័ន្ធស៊ើបអង្កេតហៅកាត់ថា អេហ្វប៊ីអាយ (FBI) ។

កាលពីថ្ងៃសៅរ៍លោកអ៊ីងកា យ៉ូម៉ាសេវ៉ា (Inga Yumasheva) សមាជិកនៃសភាជាន់ទាបរុស្ស៊ីដែលបានធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចូលរួមវេទិកាមួយត្រូវគេរាយការណ៍ថាត្រូវបានឃាត់ខ្លួននៅពេលមកដល់អាកាសយានដ្ឋានញូវយ៉កហើយនិងត្រូវបានសាកសួរអស់រយៈពេលមួយម៉ោងដោយភ្នាក់ងារ អេហ្វប៊ីអាយ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថាអាជ្ញាធរសហរដ្ឋអាមេរិកមិនបានប្រឹងប្រែងដើម្បីធ្វើឱ្យមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ឡើយ ឬក៏គ្មានសមត្ថភាពគ្រប់គ្រងសកម្មភាពរបស់ការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់ពួកគេនោះទេ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៧.១០.១៩)