ឯកឧត្តមសុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានចូលរួមប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

តាកែវ៖ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិកក្រុមសេនាធិការនៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរមេញ រួមដំណើរជាមួយក្រុមការងារ ចូលរួមប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ដល់តំណាងប្រជាពលរដ្ឋនៅភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីមាន៖
– លោកជំទាវ និន សុផុន អ្នកតំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះអណ្តែត
– លោកជំទាវសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងជាអភិបាលរងខេត្តតាកែវ
– លោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត
– លោកប្រធាន អនុប្រធានគណបក្សស្រុកកោះអណ្តែត
– លោក លោកស្រីជាមេភូមិ អនុភូមិ សមាជិកភូមិទាំង១០ភូមិ
– តំណាងប្រជាពលរដ្ឋសរុប៤០នាក់។

នៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ បានសម្រេច និងផ្តល់ថវិកាជូន÷
– លោកក្រុមប្រឹក្សាស្រុកសម្រាប់ជួសជុលផ្លូវផ្សារ ថវិកាចំនួន ២លានរៀល
– លោកមេឃុំសម្រាប់ចាក់ដីបន្ថែមនៅភូមិដើមពោធិ៍ចំនួន២លានរៀល
– លោកអភិបាលស្រុក ចំនួន២០ម៉ឺនរៀល
– លោកប្រធាន អនុប្រធានគណបក្សស្រុក ចំនួន៤០ម៉ឺនរៀល
– លោក លោកស្រីក្រុមប្រឹក្សាឃុំ ចំនួន៤៨ម៉ឺនរៀល
– លោកមេឃុំ ចំនួន២០ម៉ឺនរៀល
– លោក លោកស្រីជាមេភូមិ អនុភូមិ សមាជិកភូមិចំនួន៥៤ម៉ឺនរៀល
– តំណាងប្រជាពលរដ្ឋ ចំនួន៤០ម៉ឺនរៀល
– ជំនួយការបក្សឃុំ ចំនួន៦ម៉ឺនរៀល
– នគរបាល និងប្រជាការពារភូមិ ចំនួន៩ម៉ឺនរៀល។
– ថ្លៃឈ្នួលរោងកម្មវិធីចំនួន១៦ម៉ឺនរៀល។

ដូចនេះសរុបថវិកាទាំងអស់ចំនួន ៦លាន៥៣ម៉ឺនរៀល៕