សម្តេច តេជោនាយក រដ្ឋ មន្រ្តី ហ៊ុន សែន និងសមភាគីវៀតណាម ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន សួនហ៊្វុក អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុ ស្សរណះសំខាន់ៗចំនួន៧

វិទ្យុជាតិកម្ពុជា៖

បន្ទាប់បីបានបញ្ចប់កិច្ចពិភាក្សាដែលបានចំណាយពេល ប្រមាណមួយម៉ោងរួចមក សម្តេច តេជោនាយក រដ្ឋ មន្រ្តី ហ៊ុន សែន និងសមភាគីវៀតណាម ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន សួនហ៊្វុក អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណះសំខាន់ៗចំនួន៧ រួមានទី១កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយ រវាងសាធារណ រដ្ឋសង្គមនិយមវៀត ណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លាអាមេរិក ដើម្បីអនុវត្ត គម្រោង សាង សង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និង ផ្អែក លើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២០ ចុះហត្ថ លេខារវាងឯកឧត្តមនាយឧត្តមសេនីយ៍ជួន សុវ ណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀនកម្ពុជា ជាមួយឯកឧត្តម ដាវ ង៉ុកហ៊្សុង រដ្ឋមន្រ្តីក្រសួង ការ ងារយុវនីតិសម្បទា និង សង្គមវៀតណាម ទី២កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់ អគាររដ្ឋ បាល ថ្មី សម្រាប់ រដ្ឋ សភា នៃព្រះរាជាណាចក្រកម្ពុជា ទី៣អនុស្សារណះយោគយល់គ្នាទៅវិញ ទៅ មក រវាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញ វត្ថុវៀតណាម លើកិច្ច សហ ប្រតិបត្តិការ និងការ ជួយ គ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថ លេខាដោយតំណាង ក្រសួង សេដ្ឋ កិច្ច និង ហិរញ្ញ វត្ថុ ប្រទេសទាំងពីរ ទី៤អនុស្សារណះនៃការយោគ យល់គ្នា ស្តីពី ការ អភិ វឌ្ឍ និងការតភ្ជាប់ហេដ្ឋា រច នាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសា ធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជា ណាចក្រកម្ពុជា ទី៥អនុស្សរណះនៃការយោគ យល់គ្នា ស្តី ពីវឌ្ឍន ភាពលើការសាងសង់ និងផែន ការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា(នៅខេត្តត្បូងឃ្មុំ) រវាង ក្រសួងឧស្សាហកម្ម និងពាណិ ជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា ទី៦អនុ ស្សរណះនៃការយោគយល់គ្នា ស្តីពី កិច្ច សហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជ កម្ម កម្ពុជា ជាមួយនិងក្រសួងឧស្សាហ កម្ម និងពាណិជ្ជកម្មវៀតណាម និងទី៧ អនុស្សរណះនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រសួងឧស្សាហកម្ម និងពាណិជ្ជក ម្មវៀតណាម ស្តីពី សហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី ។ ដោយឡែកឯកសារសំខាន់ ចំនួន២ផ្សេងទៀត គឺទី១ សន្ធិសញ្ញា បំពេញ បន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និង សន្ធិ សញ្ញាបំ ពេញបន្ថែមឆ្នាំ២០០៥ រវាងសាធារណរដ្ឋសង្គម និយមវៀតណាម និងព្រះរាជា ណាចក្រកម្ពុជា និង ទី២ ពិធី សារ ខណ្ឌសីមា និងបោះបង្គោលព្រំ ដែនគោក រវាងសាធារណរដ្ឋ សង្គម និយម វៀត ណាម និងព្រះ រាជាណាចក្រកម្ពុជា ប្រមុខរដ្ឋាភិ បាលនៃប្រទេសទាំងពីរ ក៏ដូចជា ប្រធានគណះកម្មការ ចម្រុះ ខណ្ឌ សីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងធ្វើការ ចុះហត្ថលេខា រួមគ្នា បន្ទាប់ពីការបញ្ចប់ទៅ នៃសន្និសីទស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែល នឹងប្រារព្វធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៥តុលាស្អែកនេះ៕