សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញចូលរួមក្នុងជំនួបនៃកិច្ចប្រជុំកំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី

វិទ្យុជាតិកម្ពុជា៖

បន្ទាប់ពីបានចំណាយពេលប្រមាណ១០នាទី នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគីនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក បានអញ្ជើញក្នុងជំនួបនៃកិច្ចប្រជុំកំពូលចង្អៀត និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលទ្វេភាគី សម្រាប់ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នៅក្នុង ជំនួបកំពូលទាំងពីរ ដែលបានចំណាយពេលប្រមាណ ១ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឈានទៅចេញសេចក្តីថ្លែងការណ៍រួម រវាងសាធា រណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណា ចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសា ធារណរដ្ឋសង្គមនិយមវៀតណាម មាន៦ទំព័រ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯក ភាពធ្វើឲ្យទំនាក់ទំនងនយោបាយ កាន់តែស៊ី ជម្រៅថែមទៀត តាមរយះការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកំរិតខ្ពស់ រក្សានូវយន្ត ការកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារសំខាន់រវាងក្រសួង ស្ថាប័នពាក់ ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀប ចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។ ដោយ ទទួលស្គាល់ នូវកាលានុវត្តន៍ដ៏ល្អប្រពៃ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភា គី និងការវិនិយោគនៃប្រទេសជិតខាង ភាគីទាំង ពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ ដើម្បី ជំរុញសេដ្ឋកិច្ច នៃប្រទេសទាំងពីរទៅជាសសរស្តម្ភ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀត ណាម។ ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយះការបញ្ចប់ឲ្យបានឆាប់ នូវផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម រហូត ដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សរណះយោគយល់គ្នា ស្តីពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការលើវិស័យដឹក ជញ្ជូន សម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុ វិស័យឆ្នាំ២០៣០។ នៅក្នុងជំនួបទ្វេភាគីនោះដែរ ភា គីទាំងពីរ បានសំដែងនូវសេចក្តីសោមន្ស ចំពោះការកើនឡើងគួរឲ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង ២៤ ភាគរយ ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹកប្រាក់ជាង៤ពាន់ ៧០០លានដុល្លាអាមេរិក និងរំពឹងសម្រេចបានជាង៥ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពរក្សាកំណើននៅឆ្នាំបន្តបន្ទាប់ទៀត តាមរយះការលើក កម្ពស់វិធានការជំរុញពាណិជ្ជកម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការចូលរួមព្រឹត្តិការណ៍ ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារ ណាត់ និងការតាំងពិព័រណ៌ក្នុងប្រទេសនិមួយៗ។ ក្នុងជំនួប កំពូល នោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ជាពិសេសចំពោះការចុះហត្ថលេខា នៃឯកសារច្បាប់ទាំងពីរ ដែលទទួល ស្គាល់ពីវឌ្ឍនភាព នៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់ បច្ចុប្បន្នប្រមាណ៨៤ភាគរយ និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវ ព្រឹត្តិការណ៍ជាប្រវត្តិ សាស្រ្ត ក្នុងដំណើរការដោះ ស្រាយបញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ មេដឹក នាំទាំងពីរ បានឯកភាពគ្នាផងដែរ ក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោល ព្រំដែន លើកំណាត់ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗ។ ក្នុងជំនួបកំពូលនោះដែរ ភាគីទាំង ពីរ បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឲ្យបានពេញ លេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រម ព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេ ខារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រង ព្រំដែន ដោយ ផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំ ដែនសន្តិភាព ស្ថិរ ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរ ភាព។ ក្នុងបរិយាកាសមិត្តភាព ការយោគយល់ គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រមុខថ្នាក់ ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ព្រមទាំងសម្រេចបានជំហររួមគ្នាយ៉ាងសំខាន់ ចំពោះទំនាក់ទំនង ទ្វេភាគីវៀតណាម-កម្ពុជា និងការសម្របសម្រួលរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និង អន្តរជាតិ។ ពិសេស ទៅទៀតនោះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផល សេដ្ឋកិច្ច និងសង្គម គួរឲ្យកត់ សម្គាល់ដែលកម្ពុជា និងវៀតណាម សម្រេចបានក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយ ពិសេសប្រទេ សទាំងពីរ បានរក្សានូវស្ថេរភាពនយោបាយ និងសន្តិសុខ ដែលឈានទៅបង្កើនការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឲ្យប្រសើរនូវជីវភាពរស់នៅ របស់ ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹងតួនាទី ជំហររបស់ខ្លួន នៅក្នុងតំបន់ និងនៅលើ ពិភពលោក។ ក្នុងស្មារតី នេះ ភាគីទាំងពីរបានឯកភាពរក្សាការគាំទ្រ និងជួយ គ្នាទៅវិញទៅមក និង បន្តផ្លាស់ប្តូរឧត្តម្មានុ វត្តន៍ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសមាហ រណកម្មអន្តរជាតិ ក្នុងបរិបទពិភពលោកថ្មី៕