កម្ពុជា-មីយ៉ាន់ម៉ា ប្ដេជ្ញាបន្ដជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
ភ្នំពេញ៖កម្ពុជា-មីយ៉ាន់ម៉ា ប្ដេជ្ញាបន្ដជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួប រវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម U Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្រចាំនៅប្រទេសកម្ពុជា នៅទីស្ដីការប្រសួងការបរទេស លោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា បច្ចុប្បន្នវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-មីយ៉ាន់ម៉ា នៅមានកម្រិតទាបនៅឡើយ។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ា មានជាង ៤លានដុល្លារ ហើយនៅឆ្នាំ២០១៨ មានតែជាង ១០លានដុល្លារប៉ុណ្ណោះ។
សំឡេង៖ ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់សំណូមពរក៏ដូចជាការណែនាំមួយចំនួនជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីបំពេញការងារការទូតនៅក្នុងប្រទេសកម្ពុជា ក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្ដោតសំខាន់ទៅលើ វិស័យពាណិជ្ជកម្មហើយនិងវិនិយោគ បច្ចុប្បន្នវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ មានការរីកចម្រើនតែនៅក្នុងកម្រិតទាប អញ្ចឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីលោកថានៅមានកន្លែង ជាច្រើនដែលយើងអាចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះ រាល់ថ្ងៃនេះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរថ្វីត្បិតតែមានការកើនឡើងបើប្រៀបធៀបពីឆ្នាំ 2017 ប្រហែលជាខ្ទង់បួនលានជាងប៉ុន្តែមួយឆ្នាំ 2018 មានប្រហែលជា 10 លានអញ្ចឹងមានការកើនឡើង តែនៅទាបបើយើងប្រៀបធៀបទៅជាមួយប្រទេសអាស៊ានដទៃទៀត ទំហំនេះគឺនៅទាប ខ្លាំងមែនទែនក្នុងនោះឯកឧត្តមបក្សក៏បានសុំឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតប្រឹងប្រែងធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ ព្រោះព្រោះក្នុងហ្នឹងសូមឱ្យឯកអគ្គរដ្ឋទូតជួយជំរុញធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងដែលនៅត្រឹងចំនួន 2 ក្នុងវិស័យបង្កើនពាណិជ្ជកម្មនិងវិនិយោគនេះដែលមិនទាន់ចុះហត្ថលេខានេះដូច្នេះសូមឲ្យភាគី សហការជាមួយកម្ពុជាឲ្យបានជិតស្និទ្ធ ដើម្បីជំរុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរ ទី 1 កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាហើយទី2គឺកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក។
ក្នុងឱកាសនោះ លោកជំទាវ ទួត បញ្ញា បញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ភាគីមីយ៉ាន់ម៉ាថា កម្ពុជាមានបទពិសោធន៍ កាលពីកំឡុងឆ្នាំ១៩៩០ ធ្លាប់បានធ្វើមាតុភូមិនិវត្តន៍ និងធ្វើសមាហរណកម្ម ជនភៀសខ្លួនមកក្នុងសង្គម បានជោគជ័យ ។ ចំពោះបញ្ហានេះកម្ពុជារីករាយ និងត្រៀមខ្លួន ចែករំលែកបទពិសោធន៍ ប្រសិនបើមានការស្នើសុំ ពីមីយ៉ាន់ម៉ា។
ជាកិច្ចឆ្លើយតប ឯកឧត្តម U Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែគាំទ្រមីយ៉ាន់ម៉ា នៅគ្រប់វេទិកា ជាពិសេសការដោះស្រាយបញ្ហា ជនភៀសខ្លួនក្នុងរដ្ឋរ៉ាក់ឃីនផងដែរ ៕