លោកពូទីននិងលោកឌុយទែរតេត្រៀមខ្លួនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងហ្វីលីពីន

រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីននិងប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែរតេ បានបង្ហាញនូវការត្រៀមខ្លួនរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសរុស្សី និងប្រទេសហ្វីលីពីន ។

លោកពូទីនបានថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយលោកឌុយទែរតេ នៅប្រទេសរុស្ស៊ីថា ប្រទេសហ្វីលីពីនជាដៃគូសំខាន់របស់រុស្ស៊ីនៅក្នុងទ្វីបអាស៊ីដោយកិច្ចសហប្រតិបត្តិការទ្វេភាគីមានលក្ខណៈសម្រាប់ការស្ថាបនានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

លោកពូទីនបានប្រាប់លោក ឌុយទែរតេ ថាក្រុមហ៊ុនរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការដឹកជញ្ជូនទៅប្រទេសហ្វីលីពីនមានដូចជាធនធានថាមពល, យន្តហោះ, យាន្តយន្តដឹកជញ្ជូននិងឧបករណ៍ពិសេសជាច្រើនទៀត។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៤.១០.១៩)