ចំនួនអ្នកស្លាប់កើនឡើងដល់ ២៦ នាក់ក្នុងការតវ៉ាដ៏ខ្លំាងនៅក្នុងប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ចំនួនអ្នកស្លាប់ពីការតវ៉ារយៈពេល ៣ ថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ាក់បានកើនឡើងដល់ ២៦ នាក់ហើយ និងមានអ្នករងរបួសជាង ១៥០០ នាក់ ក្នុងពេលដែលមានអ្នកតវ៉ាមួយចំនួន បានព្យាយាមប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែត្រូវបានបំបែកដោយកងកំលាំងសន្តិសុខ។

សមាជិកនៃស្នងការសិទ្ធិមនុស្សឯករាជ្យអ៊ីរ៉ាក់ (IHCHR) បានប្រាប់អ្នកយកព័ត៌មានថាអំពើហឹង្សាក្នុងការតវ៉ាអំឡុងពេលបីថ្ងៃនៅទីក្រុងបាដាដនិងខេត្តមួយចំនួនបានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៦ នាក់ដែលក្នុងនោះមានកងកំលាំងសន្តិសុខពីរនាក់ផង ។

សមាជិកនៃស្នងការសិទ្ធិមនុស្សឯករាជ្យអ៊ីរ៉ាក់ បាននិយាយបន្តទៀតថាមានមនុស្សរហូតដល់ទៅ ១.៥០៩ នាក់បានរងរបួសដែលក្នុងនោះមានសមាជិកសន្តិសុខ ៤០១ នាក់។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៤.១០.១៩)