មន្រ្តីប៉ូលីស៤នាក់បានស្លាប់និង៥នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយកំាបិតក្នុងក្រុងប៉ារីស

បារាំង៖ ប្រភពព័ត៌មានពីប៉ូលីសក្នុងទីក្រុងប៉ារីស ប្រទេសបារំាង បានឲ្យដឹងថា មានមន្រ្តីប៉ូលីសចំនួន ៤ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួស ពេលដែលជនម្នាក់បានប្រើកំាបិតចូលទៅចាក់មនុស្សក្នុងទីស្នាក់ការប៉ូលីស ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍នេះ ។

ជនដែលបង្កហេតុនោះ គឺជាមន្រ្តីបំរើការក្នុងផ្នែករដ្ឋបាលក្នុងទីស្នាក់ការប៉ូលីសនោះ ។ ជននោះបានចាក់សម្លាប់មន្ត្រីដែលជាអ្នកធ្វើការជាមួយចំនួន ៤ នាក់ ក្នុងទីស្នាក់តែម្តង ។

គេមិនទាន់បានដឹងច្បាស់ពីមូលហេតុដែលជននោះ បានធ្វើទេ ប៉ុន្តែតាមសេចក្តីរាយការណ៍មួយចំនួន បាននិយាយថា ដើមហេតុដែលនំាឲ្យជននោះ ប្រព្រឹត្តដូច្នេះ គឺមកពីជម្លោះនៅក្នុងកន្លែងធ្វើការ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៤.១០.១៩)