នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ ពីបទជួញដូរគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖លោកអ៊ាន គឹមហឿនខេត្តស្ទឹងត្រែង ៖

ជនសង្ស័យម្នាក់ជាជនជាតិឡាវ ឈ្មោះ សា វី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិ ឡាក់សៅ -ស្រុកខាំកឺប- ខេត្តបូលីខាំសៃនៃប្រទេសឡាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរឆ្នាំញៀនបនាំចេញពីប្រទេសឡាវចូល​មកកម្ពុជាតាមច្រកអន្តរជាតិត្រពាំងគ្រៀលចេត្តស្ទឹងត្រែង។

លោកវរៈសេនីយ៍ទោចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថា៖ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០២ខែតុលាឆ្នាំ២០១៩នៅចំណុច ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិ អូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង បតិបត្រិការដោយ កម្លាំងជំនាញ”ក៩” នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងគ្រឿងញៀនខេត្តស្ទឹងត្រែង និងកំលាំង ( BLO ) បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។
លោកបន្តថា៖ក្រោយពីឃាត់ជនសង្ស័យពិនិត្យឃើញ វត្ថុតាង: ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនICE ចំនួន ០៣កញ្ចប់ធំ ប្រហែល ០៣គីឡូក្រាម ទូរស័ព្វ០២គ្រឿង និង អត្តសញ្ញាណបណ្ណ ១។
– ជនសង្ស័យឈ្មោះ សាវី ជនជាតិឡាវ បានសាភាពថា៖ថ្នាំញៀននេះខ្លួនពិតជាបាននាំយកមកពីប្រទេសឡាវ ដោយមិនបានគិតខ្លាចសមត្ថកិច្ចចាប់នោះទេព្រោះមានថៅកែឡាវបានជួលឱ្យខ្លួនយកឱ្យថៅកែនៅខាងកម្ពុជា និងបានប្រាប់ថាគេបានទំនាក់ទំនងគ្នារួចហើយឯងយកទៅមានគេចាំទទួល គេនិងឱ្យលុយ ។
គួររំលឹកថាកន្លងមកកំលាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងតែងចាប់បានជនជាតិឡាវនិងគ្រឿងញៀននេះជារឿយៗមកហើយ ចំណែកការណែនាំអប់រំ ក៍បានសហការគ្នាផ្សព្វផ្សយបានទូលំទូលាយមកហើយដែរ តែជនខិលខូចចេះតែលួចលាក់ធ្វើសកម្មភាពជួញដូរ ហើយត្រូវសមត្ថកិច្ចឃាត់ចាប់បានជាបន្តបន្ទាប់។
សូមបញ្ជាក់ថា៖គ្រឿងញៀន៣កញ្ជាប់ធំនេះសមត្ថកិច្ចបានហែក ថ្លឹងជាក់ស្តែងមានទំងន់ស្មើ២.៩៩០ក្រាមហើយមន្ត្រីជំនាញបានរៀបចំសំណុំបែបបទបញ្ជូនទៅតុលាការបន្តដើម្បីអនុវត្តតាមនិតិវិធី៕