អង់គ្លេសបង្ហាញផែនការប្រេដស្សីដ(Brexit)ជាថ្មីដោយព្រមានថានឹងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់

អង់គ្លេស៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ហ្សនសុន (Boris Johnson) នៅថ្ងៃពុធនេះបានចេញនូវសំណើស្តីពីការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប ដែលហៅកាត់ថា ប្រេដស្សីដ (Brexit) ជាចុងក្រោយរបស់លោក ដោយព្រមានមេដឹកនាំរបស់សហភាពអឺរ៉ុបថាប្រទេសអង់គ្លេសនឹងចាកចេញដោយគ្មានព្រមព្រៀងអ្វីទាំងអស់នៅថ្ងៃទី ៣១ ខែតុលាខាងមុខ ប្រសិនបើពួកគេមិនទទួលយកលក្ខខណ្ឌរបស់លោក ។

មន្រ្តីនៅទីក្រុងប្រ៊ុចសែលនិងក្រុមប្រឆំាងនឹងផែនការប្រេដស្សីដក្នុងប្រទេសអង់គ្លេសភ័យខ្លាចមានភាពវឹកវរខាងសេដ្ឋកិច្ចប្រសិនបើអង់គ្លេសបញ្ចប់សមាជិកភាពរយៈពេល ៤៦ ឆ្នាំរបស់ខ្លួនក្នុងសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងចាកចេញជាផ្លូវការណាមួយ។

លោកនាយករដ្ឋមន្រ្តីអង់គ្លេស បានព្រមានថានេះគឺជាការផ្តល់ដំណឹងចុងក្រោយរបស់ប្រទេសអង់គ្លេសហើយ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១០.០៣.១៩)