ពិភពលោកអបអរសាទរ សុន្ទរកថារបស់លោកស៊ីដែលបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះសន្តិភាពពិភពលោកនិងការអភិវឌ្ឍន៍

ចិន៖ មន្ត្រីជាន់ខ្ពស់និងអ្នកជំនាញបរទេសបានសម្តែងការសាទរចំពោះសុន្ទរកថារបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងការប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងនោះ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការកសាងសន្តិភាពលើពិភពលោកនិងការអភិវឌ្ឍន៍ ។

ក្នុងសុន្ទរកថាលោកស៊ីបានសន្យាថាប្រទេសចិននឹងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាពនិងបន្តនូវយុទ្ធសាស្ត្រដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងការបើកចំហសេដ្ឋកិច្ច។

លោកស៊ីបានសង្កត់ធ្ងន់ថាកងទ័ពរំដោះប្រជាជនចិននិងកងកំលាំងប៉ូលីសប្រដាប់អាវុធគួរតែបំពេញតួនាទីជាកម្លាំងរបស់ប្រជាជនជានិច្ច ដោយការការពារអធិបតេយ្យភាព,សន្តិសុខនិងផលប្រយោជន៍របស់ប្រទេសចិនព្រមទាំងការពារសន្តិភាពពិភពលោកឲ្យបានរឹងមាំ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.១០.១៩)