អង្គភាពប្រឆាំងអំពើពុករលួយជំរុញឲ្យវិស័យឯកជនរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា

វិទ្យុជាតិដោយ ៖លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានជំរុញឲ្យស្ថាប័នសាធារណៈនិង​វិស័យឯកជនរួមគ្នាប្រយុទ្ធ​ប្រឆាំងអំពើពុករលួយនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយឲ្យកាន់តែមានប្រសិទ្ឋភាព ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានណែនាំឲ្យវិស័យឯកជនក៏​ដូចជាសា្ថប័នសាធារណៈធ្វើយ៉ាងបង្កើនសកម្មភាពនិងផ្សព្វផ្សាយការអប់រំ ប្រយុទ្ឋប្រឆាំងអំពើពុករលួយឲ្យកាន់​តែខ្លាំងក្លាបន្ថែមទៀតនៅក្នុងស្ថាប័នរបស់ខ្លួន។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការកៀរគរការចូលរួមពីវិស័យធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបង្កើនសកម្មភាពនិងផ្សព្វ​ផ្សាយអប់រំការប្រយុទ្ឋប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជននេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចអំណោយ​ផលប្រកបដោយចីរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។
សំឡេង ៖ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការចូលរួមរបស់សហគមន៍ធុរកិច្ចនៅកម្ពុជា រួមជាមួយតំណាងរដ្ឋាភិបាលសង្គមស៊ីវិលពិភាក្សាលើការរួមគ្នាដោះស្រាយបញ្ហាអំពើពុករលួយក្នុងឯកជន ដោយកំណត់ទីមួយឧត្តមភាពនៃការពង្រឹងការបង្កាទប់ស្កាត់អំពើពុករលួយក្នុងកិច្ចលទ្ធកម្មសាធារណៈ និងបញ្ហាអំពើពុករលួយនិងភាពជាដៃគូវាមានវិស័យឯកជននិងសាធារណៈ គឺដំណោះស្រាយលើការពង្រឹងសុច្ចរិតភាពធុរកិច្ចក្នុងវិស័យឯកជនតាមរយៈការចែករំលែកបទពិសោធន៍ពីភាគីពាក់ព័ន្ឋពីអ្នកជំនាញ អ្នកអនុវត្តផ្ទាល់លើការងារមកពីអង្គការអន្តរជាតិស្ថាប័នសាធារណៈ ។
លោក Luke Arnold តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសអូស្រ្តាលីជាមួយក្រសួងពាណិជ្ជកម្មក្នុងការបង្កើនច្បាប់ប្រកួតប្រជែងដែលជាផ្នែកមួយជួយលុបបំបាត់អំពើពុករលួយក្នុងវិស័យឯកជនតាមរយះការប្រកួតប្រជែងដោយយុតិ្តធម៌នៅក្នុងផ្នែកឯកជននិងស្ថាប័នសាធារណៈ។ លោកបន្ថែមថា ដើម្បីកាត់បន្ថយអំពើពុករលួយគឺត្រូវពង្រឹងនូវប្រព័ន្ឋធុរកិច្ចនិងភាគីពាក់ព័ន្ឋផ្សេងទៀតឲ្យចូលរួមអនុវត្តច្បាប់គោលនយោបាយដូចជាអង្គការសង្គមស៊ីវិលសា្ថប័នព័ត៌មាននិងអ្នកពាក់ព័ន្ឋជាច្រើនទៀតផងដែរ ។
សូមបញ្ជាក់ថា មកដល់ពេលនេះមានក្រុមហ៊ុនឯកជនជាច្រើនហើយបានចុះកិច្ចសហការ​ជាមួយអង្គភាពប្រឆាំង​អំពើពុករលួយដើម្បីបង្ហាញពីភាពស្អាតស្អំក្នុងការធ្វើធុរកិច្ចនៅកម្ពុជា៕