ក្រសួងវប្បធម៌ប្រទេសកម្ពុជានិងបណ្តាប្រទេសជាប់ដងទន្លេមេគង្គ៥ទៀតរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ទៅវិញទៅមក

វិទ្យុជាតិកម្ពុជា ៖ លោក ចេម ហួត

ភ្នំពេញ៖កម្ពុជានិងបណ្តាប្រទេសជាប់ដងទន្លេមេគង្គចំនួន៥ផ្សេងទៀតរួមគ្នាពង្រឹងកិច្ចសហប្រតិ​បត្តិ​​ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកឲ្យកាន់តែជិតស្និតដើម្បីចូលរួមថែរក្សា និងអភិរក្សប្រពៃណីជាតិ​ប្រទេសនីមួយៗឱ្យបានគង់វង្ស។

ឯកឧត្តមសំរាំង កំសាន្តរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ថ្លែងក្នុងសិក្ខាសាលាស្តីពីបណ្តាញកិច្ចសហប្រតិ​បត្តិ​ការក្របខណ្ឌវប្បធម៌មេគង្គ​-ឡាន​​ឆាងនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋារគារ​កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តមសំរាំង កំសាន្តរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​បានគាំទ្រចំពោះគំនិតផ្តួចផ្តើមឱ្យមានការចូលរួមថែរក្សាវប្បធម៌នេះដោយឯកឧត្តមចាត់ទុកថានេះជាការបើកឱកាស​ថ្មីមួយបន្ថែមទៀតដល់មន្ត្រីជំនាញនិងយុវជនបានការចែករំលែកនូវ​​បទពិសោធន៍ចំណេះដឹងថ្មីៗ​​​លើការងារអភិរក្សនិងផ្សព្វផ្សាយ​វិស័យវប្បធម៌ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមលើកទឹកចិត្តឱ្យមន្ត្រីជំនាញមកពីប្រទេសជាប់ដងទន្លេមេគង្គទាំងអស់ត្រូវខិតខំពិភាក្សាឱ្យបានផុស​ផុលលើការងារនេះហើយចងក្រងនូវអនុសាសន៍ឬទស្សនល្អៗទុក​​អនុវត្តន៍​​​ការងារថែរក្សាវប្បធម៌នៅតាមប្រទេស​នីមួយៗ។

ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលានោះលោក កែវ កាន់វិរៈប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការពង្រឹងវិស័យវប្បធម៌នេះគឺតំណាងប្រទេសនីមួយៗធ្វើបទបង្ហាញពីវិស័យវប្បធម៌រៀងៗខ្លួនបន្ទាប់មកពួកគេនឹងចុះស្វែង​​​​យល់​នៅតាមរមណីយដ្ឋានវប្បធម៌នៅរាជធានីភ្នំពេញនិងទស្សនាប្រាសាទភ្នំជីសូនៅខេត្តតាកែវផងដែរ។

លោក កែវ កាន់វិរៈប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក កែវ កាន់វិរៈបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ ជាផែនការថ្មីមួយទៀតក្នុងគោលបំណងផ្លាស់ប្តូវប្បធម៌​ប្រពៃណីរវាងប្រទេសជាប់ដងទន្លេមេគង្គបន្ថែមលើគោលនយោបាយវប្បធម៌របស់កម្ពុជានិងគោលនយោ​​បាយ​​វប្បធម៌​​ក្នុងតំបន់ដែលមានស្រាប់។

សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីបណ្តាញកិច្ចសហប្រតិ​បត្តិ​ការក្របខណ្ឌវប្បធម៌មេគង្គ​-ឡាន​​ឆាងដែល​​​​រៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រ​​​​សិល្បៈ​នេះ ដើម្បីពិភាក្សាពីកិច្ច​​​​សហប្រតិបត្តិលើការផ្លាស់ប្តូរវិស័យ​​វប្បធម៌​រទៅវិញទៅមករវាងមន្ត្រីជំនាញផ្នែកវប្បធម៌មកពីប្រទេសជាប់ដងទន្លេមេគង្គ​ចំនួន​​៦មានប្រទេស​ចិន មីយ៉ាន់​ម៉ា ឡាវ  ថៃ កម្ពុជានិងវៀតណាម៕