Cheong Wa Dae ៖ ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានបាញ់ SLBM  

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ — នៅថ្ងៃពុធនេះ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងត្បូង(NSC) បានសម្តែង​ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការសាកល្បងរបស់កូរ៉េខាងជើង នូវអ្វីដែលខ្លួនជឿជាក់ថា​ អាច​ជាមីស៊ីលផ្លោងឆ្លងទ្វីប(SLBM)។

ទាក់ទងទៅនឹងការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃដដែលនេះ NSC កំពុង​ដាក់ទម្ងន់លើលទ្ធភាពដែលថា វាជាការធ្វើតេស្តិ៍ SLBM ។ ការបាញ់នេះ ត្រូវបានគេសង្ខេបពីលទ្ធផលនៃសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ NSC បន្ទាន់មួយផងដែរ។

តាមអគ្គសេនាធិការរួម (JCS)បានឱ្យដឹងថា មីស៊ីលនេះដែលត្រូវបានគេជឿថា ជា​ប្រភេទ​មួយ​នៃឈ្មោះ Pukkuksong ដែលជា SLBM របស់កូរ៉េខាងជើង​ ត្រូវបានបាញ់ចេញ​ពីឆ្នេរខាងកើតក្បែរទីក្រុង Wonsan ក្នុង​ទិស​ដៅ​ងាយៗនៅម៉ោង ៧ និង១១នាទីព្រឹក ហើយ​បានហោះប្រហែល ៤៥០ គីឡូម៉ែត្រ ក្នុង រយៈ​កម្ពស់​អតិបរមាប្រហែល ៩១០ គីឡូម៉ែត្រ។

តាម Cheong Wa Dae បានឱ្យដឹងថា សមាជិកនៃគណៈកម្មាធិការនេះ បាន​សម្តែង​នូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់កូរ៉េខាងជើង ដែលបានធ្វើឡើងនៅមុន​ការបន្ត​កិច្ចចរចាកម្រិតការងាររបស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)