អាមេរិកលក់គ្រាប់មីស៊ីលប្រភេទប្រឆំាងរថក្រោះទៅអោយអ៊ុយក្រែន

អាមេរិក៖ មន្រ្តីសហរដ្ឋអាមេរិកពីររូបបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃអង្គារ៍ថា រដ្ឋការ លោកត្រាំ បានយល់ព្រមលក់គ្រាប់មីស៊ីលប្រភេទប្រឆំាងរថក្រោះចំនួន ១៥០ គ្រាប់និងទម្របាញ់កាំជ្រួចមីស៊ីលចំនួន ២ បន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ។

ក្នុងអំឡុងពេលនៃការនិយាយទូរស័ព្ទកាលពីថ្ងៃទី ២៥ ខែកក្កដាលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ យ៉េឡិនស្គី (Volodymyr Zelensky) បានប្រាប់លោកប្រធានាធិបតីត្រាំថា “អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសហប្រតិបត្តិការសម្រាប់ជំហានបន្ទាប់ ជាពិសេសបានត្រៀមខ្លួនជាស្រេចដើម្បីទិញគ្រាប់មីស៊ីលប្រភេទប្រឆំាងរថក្រោះ បន្ថែមទៀតពីសហរដ្ឋអាមេរិកក្នុងគោលបំណងដើម្បីការពារជាតិ» ។

មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះមិនទាន់បាននិយាយជាផ្លូវការដើម្បីបញ្ជាក់ពីការលក់គ្រាប់មីស៊ីលនេះ ឲ្យទៅអ៊ុយក្រែនទេ ។

អត្ថបទ ឆាយ វីកាល
ប្រភព ហ្វកញូវ (០២.១០.១៩)