អាកាសយានដ្ឋានលើកដំបូងរបស់ប្រទេសចិនបានបិទទ្វារជាស្ថាពរបន្ទាប់ពីដំណើរការអស់រយៈពេល១០៩ឆ្នំាមក

ចិន៖ អាកាសយានដ្ឋានណានយ៉ូអាន ដែលជាអាកាសយានដ្ឋានលើកដំបូងរបស់ប្រទេសចិន បានបិទទ្វារជាស្ថាពរ  បន្ទាប់ពីអាកាសយានដ្ឋានថ្មី បានចាប់ផ្តើមដំណើរការជាផ្លូវការកាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ ។

អាកាសយានដ្ឋានណានយ៉ូអានបានបិទឈប់ដំណើរការនៅថ្ងៃទី ២៥ ខែ កញ្ញា  ស្របគ្នានឹងថ្ងៃដែលប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីងភីង សម្ពោធអាកាសយានដ្ឋានថ្មីឈ្មោះយ៉ាស៊ីង ដែលត្រូវបានសាងសង់ឡើងដោយចំណាយអស់ទឹកប្រាក់ចំនួន ១១,៥ ពាន់លានដុល្លាអាមេរិក ។

អាកាសយានដ្ឋានណានយ៉ូអាន ចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នំា ១៩១០  ក្នុងរាជវង្សឈីង របស់ប្រទេសចិន  ហើយយន្តហោះដែលហោះចេញក្រោយគេបង្អស់ពីអាកាសយានដ្ឋាននោះ គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជើងហោះហើរលេខ ខេអិន ៥៨៣០ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន  (០១.១០.១៩)