ប្រទេសឥណ្ឌាការពារសិទ្ធិរបស់ខ្លួនក្នុងការទិញអាវុធពីប្រទេសរុស្សី

ឥណ្ឌា៖ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា នៅថ្ងៃចន្ទនេះ បាននិយាយការពារសិទ្ធិរបស់ប្រទេសឥណ្ឌា ក្នុងការទិញប្រព័ន្ធការពារគ្រាប់មីស៊ីលពីប្រទេសរុស្សី   ទោះបីជាសហរដ្ឋអាមេរិកបានគម្រាមថា នឹងដាក់ទណ្ឌកម្មប្រឆំាងនឹងប្រទេសឥណ្ឌាក៏ដោយ ។

ក្នុងដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោន   លោករដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា បាននិយាយថា  ប្រទេសឥណ្ឌាបានពិភាក្សាជាមួយភាគីអាមេរិក អំពីការបារម្ភរបស់អាមេរិក ចំពោះការទិញប្រព័ន្ធការពារគ្រាប់មីស៊ីលពីប្រទេសរុស្សីនេះ   ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត  មុនពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក   លោករដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា បាននិយាយថា “ប្រទេសឥណ្ឌាបានកំណត់រួចហើយ ថានឹងទិញប្រព័ន្ធការពារគ្រាប់មីស៊ីលពីប្រទេសរុស្សី   ហើយនេះជាសិទ្ធិជាអធិបតេយ្យរបស់ប្រទេសឥណ្ឌា” ។​

អត្ថបទ ឆាយ វីកាល

​ប្រភពឆាណែលញីវអេស៊ីយ៉ា  (០១.១០.១៩)