ប្រទេសចិនប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ចិន៖ ប្រទេសចិននៅថ្ងៃអង្គារ៍នេះ បានប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន  ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រា  ដោយមានការចូលរួមពីទាហានចំនួន ១៥.០០០ នាក់ រថក្រោះ  គ្រាប់មីស៊ីលទំនើប ៗ  ដែលអ្នកវិភាគបាននិយាយថា ក្នុងចំណោមគ្រាប់មីសីលទំាងនោះ មានគ្រាប់មីស៊ីលមួយចំនួនអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ក្នុងរវាងតែ ៣០នាទីប៉ុណ្ណោះ ។

ក្រៅពីនេះ  មានយន្តហោះចំនួន ១៦០ គ្រឿង ព្រមទាំងឧបករណ៍យោធាចំនួន ៥៨០ ប្រភេទ ទៀត ដូចជាដ្រូនដ៏ទំនើប  ព្រមទំាងនាវាមុជទឹកជារ៉ូបុត ក៏បានចូលរួមផងដែរ ។

ក្បួនព្យុហយាត្រា ដើម្បីអបអរទិវាជាប្រវត្តិសាស្ត្រ ដែលនំាប្រទេសចិនឲ្យរួចចាកផុតពីសង្គ្រាម និងភាពក្រីក្រ ហើយក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក  បានប្រព្រឹត្តទៅ នៅទីលានធៀនអានមេន  នៅពីមុខប្រធានាធិបតី លោក​ស៊ី ជីងភីង និងថ្នាក់ដឹកនំារបស់ប្រទេសចិនជាច្រើនរូប​ទៀត ។  លោក ស៊ី​ជីងភីង មានប្រសាសន៍នាល្ងាចថ្ងៃចន្ទថា “សាមគ្គី ជាដែកថែប និងជាប្រភពនៃកម្លំាង” ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (០១.១០.១៩)