ប្រទេសកូរ៉េខាងជើងបន្ទោសការបង្កហេតុផ្នែកនយោបាយនិងយោធារបស់អាមេរិកថាជាការធ្វើឲ្យការចរចាជាប់គំាង

បរទេស៖ កាសែតបរទេសបានរាយការណ៍ថា  ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានបន្ទោសការបង្កហេតុផ្នែកនយោបាយ និងយោធារបស់អាមេរិក ថាបានធ្វើឲ្យការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំង ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចំាឆ្នំានៃមហាសន្និបាតអង្គការសហប្រជាជាតិ  លោក គីម សុង ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានបញ្ជាក់ថា “អ្វី ៗ អាស្រ័យលើសហរដ្ឋអាមេរិក ថាតើកិច្ចចរចា នឹងក្លាយទៅជាឱកាសមួយ ដែលនឹងជួយបង្កើនល្បឿននៃការដោះស្រាយវិបត្ត ឬក៏មិនមែន”  ។

លោកបានថ្លែងទៀតថា ស្ថានការណ៍ហាក់ដូចជាកាន់តែតានតឹងនៅលើឧបទ្វីបកូរ៉េ  ដែលនេះ គឺដោយសារការបង្កហេតុទំាងផ្នែកនយោបាយ និងយោធា ដែលអាមេរិកជាអ្នកធ្វើឡើង ។  ប្រធានាធិបតីងាមេរិក លោក ដូណល់ត្រំា និងមេដឹកនំាកូរ៉េខាងជើង បានជួបគ្នាកាលពីខែ មិថុនា កន្លងមក ហើយការចរចារវាងប្រទេសទំាងពីរ ត្រូវជាប់គាំងតំាងតែពីមេដឹកនំាទំាងពីរបានជួបគ្នាក្នុងកិច្ចប្រជុំកំពូល កាលពីខែ​កុម្ភៈ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ដឺហៀល  (០១.១០.១៩)