សិស្សនៅតាមសាលារដ្ឋរាប់ពាន់នាក់នឹងត្រូវហាមមិនឲ្យចូលរៀននៅពេលមានការអនុវត្តច្បាប់ស្តីពីការចាក់ថ្នំាបង្ការថ្នី

អាមេរិក៖ តាមកាសែតក្នុងស្រុកបានឲ្យដឹងថា  សិស្សរាប់ពាន់នាក់ នៅសាលារដ្ឋក្នុងរដ្ឋវ៉ាស៊ិនតោន របស់សហរដ្ឋអាមេរិក នឹងត្រូវហាមឃាត់មិនឲ្យចូលរៀន ដោយសារតែសិស្សទំាងនោះ មិនអនុវត្តតាមច្បាប់ថ្មីមួយដែលតម្រូវឲ្យសិស្សទំាងអស់ត្រូវចាក់ថ្នំាបង្ការមុនពេលចូលរៀន ។

ច្បាប់នោះ  បានចូលជាធរមានកាលពី ២ ខែ មុន   ហើយសិស្សក្នុងរដ្ឋវ៉ាស៊ិនតោនទំាងអស់ ដែលមិនបានទៅចាក់ថ្នំាបង្ការ  ត្រូវតែចាក់ថ្នាំ ឲ្យបានមុនពាក់កណ្តាលខែ តុលា នេះ ។  យោងតាមច្បាប់ថ្មីនេះ   ឪពុកម្តាយរបស់សិស្សមិនត្រូវបានអនុញ្ញាត ឲ្យកូនរបស់ខ្លួនលើកលែងមិនចាក់ថ្នំាបង្ការទៀតហើយ  លើកលែងតែមានហេតុផលខាងសាសនា ឬសុខភាព ។

នាយកដ្ឋានសុខាភិបាលក្នុងរដ្ឋវ៉ាស៊ិនតោន  បានឲ្យដឹងថា ករណីកើតកញ្ជ្រិល មានចំនួន ៨៦ ករណីហើយក្នុងឆ្នំា​នេះ ក្នុងរដ្ឋវ៉ាស៊ិនតោន  ដែលជាចំនួនខ្ពស់បំផុតនៃការកើតកញ្ជ្រិល ចាប់តំាងឆ្នំា ១៩៩០ មក ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (៣០.០៩.១៩)