គណៈប្រតិភូចិននឹងទៅកាន់សហរដ្ឋអាមេរិកដើម្បីបើកកិច្ចពិភាក្សាជាលើកទី១៣ជាមួយភាគីអាមេរិក

ចិន៖ គណៈប្រតិភូរបស់ប្រទេសចិន នឹងចេញដំណើរទៅកាន់សហរដ្ឋអាមេរិក  នៅពេលខាងមុខនេះ  ដើម្បីបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាលើកទី ១៣ ជាមួយភាគីអាមេរិក នៅទីក្រុងវ៉ាស៊ិនតោន ។

តាមការឲ្យដឹងរបស់មន្រ្តីរដ្ឋាភិបាលមួយរូប បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា គណៈប្រតិភូនោះ នឹងដឹកនំាដោយលោក លីវ ហេ ជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ។  ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាក្នុងកម្រិតអនុរដ្ឋមន្ត្រី នៅក្នុងទីក្រុងវ៉ាស៊ិនតោន រួចមកហើយ  ដែលក្នុងពេលនោះ ភាគីទំាងពីរបានពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

កាសែតក្នុងប្រទេសចិន បាននិយាយថា ភាគីទំាងពីរ បានព្យាយាមស្វែងរកដំណោះស្រាយចំពោះបញ្ហា ​ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និង ដើម្បីជាផលប្រយោជន៍ដល់ភាគីទំាងពីរ  និងប្រជាជននៃប្រទេសទំាងពីរ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៦.០៩.៣០)