ក្នុងឱកាសឈប់សំរាកបីថ្ងៃនៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ រមណីយដ្ឋានអេកូទេសចរណ៍អូរឬស្សីកណ្តាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង ទាក់ទាញភ្ញៀវមកលេងកំសាន្តជាងមួយម៉ឺននាក់ច្រើនជាងឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ ក្នុងឱកាសឈប់សំរាកបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៩ខែកញ្ញា
ឆ្នាំ២០១៩នេះ រមណីយដ្ឋានអេកូទេសចរណ៍អូរឬស្សីកណ្តាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង ទាក់ទាញភ្ញៀវមកទស្សនានិងមកលេងកំសាន្តបានជាងមួយ
ម៉ឺននាក់(១០.០០០)ច្រើនជាងឆ្នាំ២០១៨ក្នុងពេលដែលរមណីយដ្ឋានផ្សេងៗទៀតមានចំនួនតិចតួចតែប៉ុណ្ណោះ។ នេះជាលទ្ធផលមួយក្នុងវិស័យទេសចរណ៍ ដែលទទួលមានការគាំទ្រពីភ្ញៀវជាតិរបស់យើង។
លោកថា៖ដើម្បីជំរុញឱ្យវិស័យទេសចណ៍យើងឱ្យកាន់តែមានស្តង់ដាមន្ត្រីសហគមន៍គ្រប់រមណីយដ្ឋានត្រូវបង្កើនការរៀបចំ ម្ហូបអាហារអោយមានអនាម័យ រស់ជាតិឆ្ងាញ់ តម្លៃសមរម្យ ទីកន្លែងមានបរិស្ថានល្អ កន្លែង កំសានធានាមានសុវត្ថិភាព ដើម្បីបង្កើតឱ្យមានការប្រគួតប្រជែងជាមួយតំបន់អរកូទេសចរណ៍ផ្សេងទៀត ។
លោកប្រធានមន្ទីរបន្ថែមថា៖ យើងត្រូវសហការគ្នាគិត សហការគ្នាធ្វើឲ្យមានភាពទាក់ទាញ ចំណុច ពិសេសការលក់ដូរចំណីអាហារ គឺលក់ឱ្យបានច្រើនចំណេញតិចដើម្បីឱ្យភ្ញៀវទេសចរមកម្តងហើយចង់មកលេងម្តងទៀត។
លោកស្រី ធីណារ៉ុងភ្ញៀវទេសចរមកពីខេត្តក្រចេះបានមើលឃើញថា៖ទីនេះពិតជាបានលើកស្ទួយវិស័យទេសចរណ៍ព្រោះរមណីយដ្ឋានអេកូទេសចរណ៍អូរឬស្សីកណ្តាលនេះមានទេសភាពល្អ-មានម្លប់ឈើធម្មជាតិ-ទឹកហូររាក់ៗអាចចុះលេងសប្បាយគ្មានគ្រោះថ្នាក់ស្របពេលដែលផ្លូវជាតិលេខ០៧មកកាន់តំបន់នេះស្រួលធ្វើដំណើរជាងឆ្នាំកន្លងមក។

លោកស្រីសោមសុខលាងប្រធានសហគមន៍រមណីយដ្ឋានអេកូទេសចរណ៍នេះបានបញ្ជាក់ថា៖លទ្ធផលនេះគឺ បានមក ពីការខំប្រឹងប្រែងអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ ក្នុងនោះយើងបានរៀបចំផ្នែកបរិស្ថានដាក់ធុងសម្រាម. តារាងតម្លៃទំនិញឱ្យច្រើន និងបានរៀបចំការការពារសុវត្ថិភាពផង នៅពេលភ្ញៀវមកលេងឲ្យមានភាពសប្បាយនៅពេលមានពិធីបុណ្យ ក៍ដូចជាថ្ងៃឈប់សម្រាកដែរ។
លោកគង់ចំរើនភ្ញៀវទេសចរមកពីឃុំសំអាងស្រុកថាឡាវរិវ៉ាត់ខេត្តស្ទឹងត្រែងបានគាំទ្រចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំរមណីយដ្ឋានឱ្យបានល្អ ព្រោះវានៅជិតផ្ទះក្នុង ភូមិឃុំ ខេត្តរបស់យើងអាច បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវនិងកូនចៅប្រជាពលរដ្ឋមកលេងមិនបាច់ធ្វើដំណើរទៅឆ្ងាយដែលចំណាយថវិកាច្រើនហើយក៏កាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ថែមទៀត ។
សូមបញ្ជាក់ថា៖នៅរដូវបុណ្យភ្ជុំនេះមន្ទីរទេសចរណ៍បានដាក់ឱ្យមានការប្រកួតប្រជែងតំបន់រម
ណីយដ្ឋានអេកូទេសចរណ៍ចំនួន៣-ទីមួយតំបន់អេកូទេសចរណ៍ផ្សោតព្រះរំនិល -ទី២ បុរីអូស្វាយ នឹង-ទី៣ រមណីយដ្ឋានអេកូទេសចរណ៍អូរឬស្សីកណ្តាលក្នុង ស្រុកសៀមបូកនេះ៕