ក្រសួងមហាផ្ទៃ នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកពីថ្ងៃទី ១០តុលា ដល់ ថ្ងៃទី ២៩វិចិ្ឆកាខាងមុខ

វិទ្យុ ជាតិ កម្ពុជា ៖លោក  អាត ចន្ធូ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុករយ:ពេល ៤៩ថ្ងៃ ពីថ្ងៃទី ១០តុលា ដល់ ថ្ងៃទី ២៩វិចិ្ឆកា ឆ្នាំ ២០១៩នេះ។
ក្រសួងមហាផ្ទៃ បានប្រកាសថា ខ្លួននឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រយៈពេល៤៩ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខនេះ ដោយសហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃ ស្នើដល់រដ្ឋបាលរាជធានីខេត្ត ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងចូលរួមសហការដើម្បីឲ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អ៕

Thina Dine, [26.09.19 09:53]
អជ្ញាធរខណ្ឌមានជ័យ ពង្រាយកម្លាំងជាង៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រួលការកកស្ទះចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
MC៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ អជ្ញាធរខណ្ឌមានជ័យ ពង្រាយកម្លាំងជាង៣០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ពិសេសសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗមួយចំនួន ជូនប្រជាពលរដ្ឋ។
អ្នកយកព័ត៌មានយើងរាយការណ៏……
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ជារៀងរាល់ឆ្នាំ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ នៅតាមផ្លូវមួយចំនួនមានការកស្ទះចរាចរណ៍ ដោយសារប្រជាពលរដ្ឋមួយចំនួននាំគ្នាសម្រុកចេញទៅស្រុកកំណើត បន្ទាប់ពីរាជរដ្ឋភិបាល បានផ្តល់ឱកាសអោយឈប់សំរាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៤ថ្ងៃ ដើម្បីជួបជុំក្រុមគ្រួសារ។ លោកន្តថា ដើម្បីបង្ការបាននូវសុវត្ថិភាព សន្តិសុខសណ្តាប់ និងរបៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនៅលើដងផ្លូវ អជ្ញាធរខណ្ឌមានជ័យ បានដាក់កម្លាំងការពារ នៅតាមមូលដ្ឋានសង្កាត់ទាំង៧ ដោយដាក់កម្លាំងរាយល្បាតចល័តនៅតាមមូលដ្ឋាន ការពារឧបទ្ទវហេតុ ចៃដន្យដែលកើតមានឡើង ដូចជាភ្លើងឆេះ សកម្មភាព ចោរលួច ឆក់ប្លន់ គាស់ផ្ទះ នឹងសម្រួលដល់ការធ្វើដំណើរផងដែរ។ លោក បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់កម្លាំងរហូតទៅដល់ជាង៣០០នាក់ ក្នុងការអនុវត្តទៅលើដងផ្លូវមួយចំនួនដូចជា៖ ផ្លូវជាតិលេខ២ លើផ្លូវ៦០ម៉ែត ផ្លូវវេងស្រេង ផ្លូវ២៧១ និងផ្លូវ៣៧១ ដើម្បីសម្រួលចរាចរណ៍នៅតាមដងផ្លូវកុំឲ្យមានការកកស្ទះ ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ទៅស្រុកកំណើតកុំអោយមានបញ្ហាកើតឡើង។
សំលេង៖ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យនេះគឺក្រោមការដឹកនាំរបស់លោក ពេជ្រ កែវមុនី ក្នុងការផ្សព្វផ្សាយតាមគណៈបញ្ជាការខណ្ឌមានជ័យ ដោយទី១យើងពង្រឹងសន្តិសុខ និងទី២រៀបចំសណ្ដាប់ធ្នាប់ក្នុងការធ្វើដំណើរ ក៏ដូចជាសម្រួលចរាចរណ៍នៅលើដងផ្លូវ ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតដោយរលូនគឺមិនឱ្យមានការកកស្ទះ ហើយមិនអោយមានគ្រោះថ្នាក់ ដោយយើងបានទប់ស្កាត់នូវបញ្ហានានាដែលកើតឡើងនៅលើដងផ្លូវសាធារណៈ ជាមួយបងប្អូនប្រជាពលរដ្ឋ ដូច្នេះយើងគិតគូរយ៉ាងល្អិតល្អន់ក្នុងការទប់ស្កាត់មិនឲ្យកើតមាននូវការកកស្ទះនៅតាមដងផ្លូវ ក្នុងសង្កាត់ខណ្ឌមានជ័យ ដូច្នេះកម្លាំងរបស់យើងកំពុងតែសម្រួលចរាចរណ៍នៅតាមគោលដៅ ក្រោមការបែងចែក របស់គណៈបញ្ជាការ ទៅតាមតួនាទីនិងភារកិច្ចខ្លួន ហើយយើងឃើញនៅក្នុងមូលដ្ឋានខណ្ឌមានជ័យមិនទាន់មានការកកស្ទះឬ ក៏កើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នោះទេដោយសារតែយើងបានទប់ស្កាត់ និងរៀបចំតាមផែនការអនុវត្តបានត្រឹមត្រូវ ។
លោក ឌី រ័ត្នខេមរុណ បានអំពាវនាវឲ្យពលរដ្ឋត្រូវបើកបរគោពរច្បាប់ចរាចរណ៍ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍និងប្រកាន់ស្តាំជានិច្ច មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិត៕ អត្ថបទ៖ ធីណា ឌីណេ26.09.2019