មេដឹកនាំពិភពលោកអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងការកើនកំដៅផែនដី

អាមេរិក៖ កាលពីថ្ងៃពុធមេដឹកនាំពិភពលោកដែលចូលរួមក្នុងកិច្ចពិភាក្សាទូទៅដែលកំពុងបន្តក្នុងសម័យប្រជុំលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបញ្ហាការកើនកំដៅផែនដី។

ប្រធានាធិបតីហ្ស៊ីមបាវេបាននិយាយថាបំរែបំរួលអាកាសធាតុកំពុងប៉ពាល់ដល់ខិតខំប្រឹងប្រែងដ៏លំបាកដើម្បីលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនៅលើពិភពលោកហើយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃបំរែបំរួលអាកាសធាតុបានជះឥទ្ធិពលដល់បរិស្ថានរបស់ផែនដី ។

លោកប្រធានាធិបតីហ្ស៊ីមបាវេបានមានប្រសាសន៍បន្តទៀតថាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នានិងគាំទ្រដល់យុទ្ធសាស្រ្តកាត់បន្ថយនិងការពារ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៦.០៩.១៩)