កងទ័ពស៊ីរីរកឃើញអាវុធដែលផលិតដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេស

ស៊ីរី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីបានរាយការណ៍កាលពីថ្ងៃពុធថាកងទ័ពស៊ីរីបានរឹបអូសអាវុធនិងគ្រាប់រំសេវមួយចំនួនធំដែលមួយចំនួនផលិតដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេស។

កងទ័ពស៊ីរីបានរកឃើញអាវុធជាច្រើននៅក្នុងខេត្តដារាភាគខាងត្បូងនិងកន្លែងផ្សេងទៀតនៅទូទាំងប្រទេសបន្ទាប់ពីការបរាជ័យរបស់ក្រុមឧទ្ទាម។

ខេត្តដារានៅភាគខាងត្បូងប្រទេសស៊ីរីគឺជាដើមកំណើតនៃសង្រ្គាមរយៈពេល ៨ ឆ្នាំក្នុងប្រទេសស៊ីរីហើយកងទ័ពនៅតែរកឃើញអាវុធនៅក្នុងតំបន់នោះដែលជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធដ៏ធំមួយដើម្បីធ្វើតាមការរំដោះខេត្តដារានៅឆ្នាំ ២០១៨ កន្លងមក។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៦.០៩.១៩)