លោកត្រាំបញ្ជាមិនឲ្យផ្តល់ទិដ្ឋាការដល់សមាជិកគ្រួសាររបស់មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់

អាមេរិក៖ ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃពុធបានបញ្ជាហាមឃាត់ផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីរ៉ង់និងសមាជិកគ្រួសាររបស់ពួកគេដោយរារាំងមិនឱ្យចូលសហរដ្ឋអាមេរិកដើម្បីអាចធ្វើដំណើរកំសាន្ត,សិក្សាឬធ្វើការឡើយ។

វិធានការនេះកើតឡើងបន្ទាប់ពីក្រុមគ្រួសារជនជាតិអាមេរិកាំងដែលជាប់ពន្ធនាគារនៅអ៊ីរ៉ង់បានស្នើទៅសេតវិមានអស់រយៈពេលជាច្រើនឆ្នាំដើម្បីបដិសេធមិនផ្តល់ទិដ្ឋាការដល់កូនចៅឬសាច់ញាតិរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់ ។

យ៉ាងហោចណាស់មានជនជាតិអាមេរិកចំនួន ៤ នាក់ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសអ៊ីរ៉ង់   ហើយក្រុមសិទ្ធិមនុស្សនិងអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិនិយាយថាការឃុំខ្លួននោះគឺខុសច្បាប់និងគ្មានមូលដ្ឋានច្បាស់លាស់។

អត្ថបទ ឆាយ វីកាល

ប្រភព អិនប៊ីស៊ីញូវ (២៦.០៩.១៩)