លោកស៊ីប្រកាសបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងទីក្រុងប៉េកាំង

ចិន៖ ប្រធានាធិបតីចិនលោកស៊ីជីនពីងកាលពីថ្ងៃពុធបានប្រកាស បើកជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មីឈ្មោះឌេកសីងក្នុងទីក្រុងប៉េកាំង។

លោកប្រធានាធិបតីចិនបានលើកឡើងថាអាកាសយានដ្ឋានថ្មីដែលត្រូវបានសាងសង់ក្នុងរយៈពេលជិត ៥ ឆ្នាំនិងបានដាក់ឱ្យដំណើរបានដោយរលូន  កំពុងបង្ហាញអំពីសមត្ថភាពរបស់ប្រទេសចិនក្នុងវិស័យវិស្វកម្ម។

លោកប្រធានាធិបតីចិនបាននិយាយថាសមិទ្ធិផលនេះ  ក៏ជាការបង្ហាញពីគុណសម្បត្តិនយោបាយរបស់ថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តចិននិងប្រព័ន្ធគ្រប់គ្រងសង្គមនិយមរបស់ចិនដែលអាចធ្វើគ្រប់កិច្ចការទាំងអស់ដើម្បីទទួលបានសមិទ្ធិផលដ៏អស្ចារ្យ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៦.០៩.១៩)