មេដឹកនាំអ៊ីរ៉ង់និយាយថាគ្មានជំនួបជាមួយអាមេរិកទេដរាបណាទណ្ឌកម្មនៅតែមាន

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារិ៍ថាលោកនឹងពិចារណាកិច្ចប្រជុំនៅកម្រិតណាមួយជាមួយរដ្ឋការលោកត្រាំដើម្បីស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរប៉ុន្តែអាចធ្វើបានលុះតែទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ត្រូវបានដកចេញ។

នៅខាងក្រៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិលោកហាសាន់រូហានី ប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថាលោកនឹងមិនពិចារណាកិច្ចប្រជុំណាមួយជាមួយប្រធានាធិបតីដូណាល់ត្រាំឡើយនៅពេលដែលទណ្ឌកម្មនៅតែមាន   ដែលត្រូវបានដាក់លើប្រទេសអ៊ីរ៉ង់​តាំងពីឆ្នាំ ២០១៨ ដោយសារការដកខ្លួនរបស់លោកត្រាំចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថាអ៊ីរ៉ង់មិនបានមើលឃើញភាពជាក់ស្តែងណាមួយនៃការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោកឡើយ។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (២៥.០៩.១៩)