ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូនជេអ៊ីនថ្លែងនៅមុខមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ កាលពីថ្ងៃអង្គារនាទីក្រុងញីវយក   ដោយបានអំពាវនាវឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងដើម្បីជំរុញឲ្យមានវឌ្ឍនភាពស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់មេដឹកនាំទាំងអស់កាលពីថ្ងៃអង្គារថាប្រជាជាតិរបស់លោកនឹងធានាសន្តិសុខដល់កូរ៉េខាងជើង។ លោកបានអំពាវនាវឱ្យមានតំបន់សន្តិភាពរវាងប្រទេសទាំងពីរដែលនៅ​ព្រំប្រទល់ដែលអាចធ្វើជាការិយាល័យអង្គការសហប្រជាជាតិនិងក្រុមការងារអន្តរជាតិដទៃទៀត។

ការអំពាវនាវរបស់លោកមូនសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកូរ៉េខាងជើងបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីត្រាំបានប្រកាសថាកិច្ចប្រជុំកំពូលលើកទី ៤ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។

អត្ថបទ ឆាយ វីកាល

ប្រភព ហ្វកញូវ (២៥.០៩.១៩)