រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩ខាងមុខ ដោយ ផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅ និងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតសមាគមអន្តរជាតិអភិបា លក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ទីក្រុង ដើម្បីជជែកពិភាក្សា និងចែករំលែកបទពិសោធន៏ពីគ្នាទៅវិញទៅមក ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ គណៈកម្មការរៀបចំមហាសន្និបាតសមាគមអន្តរជាតិ កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែបទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការរៀបចំមហា សន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាពទទួល ស្វាគមន៍គណៈប្រតិភូរជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខសន្តិភាពពេញបរិបូរណ៍ទៅដល់អន្តរជាតិផងដែរ។ឯកឧត្ដមបន្តថា កិច្ចការងារនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសុំការអនុញ្ញាតពី ប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូនទៅក្រសួងពាក់ព័ន្ធគណៈរដ្ឋមន្រ្តីព្រមទំាងខេត្តចំនួន ៣ទៀតមានខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ ហើយកិច្ចការចម្បងរបស់រដ្ឋបាលរាជធានីភ្នំពេញគឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗការរៀប ចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅកាន់ខេត្តសៀម រាបដែលត្រូវធ្វើរៀបចំប ដិសណ្ឋារកិច្ចឱ្យបានល្អ។

ឯកឧត្ដម នួន ផារ័ត អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា សមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភា សាបារំាងដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់ លើប្រធាន បទខួប៤០ឆ្នាំ គឺ៤០ឆ្នាំ នៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ ភាសាបារំាង និងខួប៤០ឆ្នាំ នៃការរំដោះរាជធានីភ្នំពេញចេញពីរបបប្រល័យពូជ សាសន៍ខ្មែរ ក្រហម។ឯកឧត្ដម បានបញ្ជាក់ថា តាមរយៈ នៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវ អ្វីដែលជាភាព អច្ឆរិយៈរបស់រាជធានីភ្នំពេញដែលចាប់ផ្តើមពីទីក្រុង ខ្មោចហើយក្លាយទៅជាទី ក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែ រាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃតែមួយគតនៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃ២ផ្សេងទៀតទៅតំបន់អាហ្វ្រិក និងអឺ រ៉ុប៕

ដោយ សួស សំរិត