សហរដ្ឋអាមេរិកផ្តោតលើផ្នែកការទូតក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់

អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងធ្វើការប្រឆាំងជាមួយនឹងអ៊ីរ៉ង់នៅឯអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ   ដោយប្រើវិធីផ្នែកការទូត   បន្ទាប់ពីការវាយប្រហារលើទីតាំងប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត។

ក្នុងការរៀបចំសុន្ទរកថារបស់លោកប្រធានាធិបតីដូណាល់ត្រាំទៅកាន់មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះលោក​រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបាន​គំរាម​សងសឹកផ្នែកយោធាអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ។

លោក​រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ  ថាលោកប្រធានាធិបតីត្រាំនិង រូបលោកទាំងពីរនាក់ចង់ទទួលបានភាពជោគជ័យក្នុងការដោះស្រាយផ្នែកការទូតជាមួយប្រទេសអៀរ៉ង់ ​ ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣.០៩.១៩)