អាជ្ញាធរនិងពុទ្ធបរិស័ទរួមគ្នាពន្លឿន ការសាងសង់ព្រះវិហារវត្តជោតិញ្ញារាម(ហៅវត្តគីឡូ៨)

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

វត្តជោតិញ្ញារា
ម(ហៅវត្តគីឡូ៨) ក្រុងខេត្តស្ទឹងត្រែងបានកកើតឡើងកាលពីឆ្នាំ១៩៦៤ មក បច្ចុប្បន្នមិមទាន់មានព្រះវិហារនៅឡើយ។តែពេលនេះអាជ្ញាធរនិងពុទ្ទបរិស័ទនៅក្នុងសង្កាត់នេះបានប្រឹងប្រែងរួមគ្នាកសាងព្រះវិហារដើម្បីលើកស្ទួយវិស័យសាសនារបស់រដ្ឋយើងឱ្យកាន់តែថ្កុំថ្កើនឡើង ។
នៅថ្ងៃកាន់បិណ្ឌទី៩ត្រូវនិង
ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩
ឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖ទីអារាមជាថ្នាល់ផ្តល់នៅពុទ្ធិគ្រប់យ៉ាងហើយព្រះសង្ឃក៍មានតួនាទីផ្តល់ឧវាទជួយអប់រំកូនចៅប្រជាពលរដ្ឋយើងឱ្យប្រកាន់នៅភាពស្អាត់ស្អំ ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះការសាងនៅកុសលល្អ ជាផ្លួវឆ្ពោះទៅកាន់លោកខាងមុខ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ដោយឡែកព្រះសង្ឃក៍បានប្រឹងប្រែងដឹកនាំកសាងសមិទ្ធផលនានានៅក្នុងទីអារាម ដើម្បីតម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា សម្រាប់កូនចៅយើងបាន ប្រើប្រាស់ និងបានស្គាល់ពីតម្លៃនៃវប្បធ៌មផង ដូចនេះកូនចៅ ប្អូនៗ យុវជន យុវតីជំនាន់ក្រោយ ត្រូវប្រតិបត្តិ ធ្វើខ្លួនជាប្រជាពលរដ្ឋល្អ នៅឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ហើយនាំគ្នាចូលរួមជួយបរិច្ចកធនធានកសាង សមិទ្ធផលក្នុងផ្នែកព្រះពុទ្ធសាសនាឱ្យរីកចំរើនឡើងបន្ថែមទៀត។
ព្រះតេជគុណ អាំផា ចៅអធិការវត្តជោតិញ្ញារាមហៅ(គីឡូ៨) មានសង្ឃដីការគាំទ្រចំពោះ ទឹកចិត្តដ៍ល្អប្រសើនេះ ព្រោះកត្តាសាមគ្គីបាននាំ ឆ្ពោះទៅ លើកស្ទួយការងារអភិវឌ្ឃន៍ទាំងផ្នែកអណាចក្រនិងពុទ្ធចក្រ ហើយបើ ទីអារាមមានសមិទ្ធផល គ្រប់យ៉ាងបងប្អូនប្រជាពលរដ្ឋ យើងមានទីកន្លែង មកធ្វើបុណ្យទានក៍បានងាយស្រួលដែរ។
ព្រះតេជគុណ មានសង្ឃដីការ បន្តថា៖ព្រះសង្ឃនិងគណ៖កម្មការនៅវត្តនេះកំពុងរួមគ្នាកសាងព្រះវិហារដែលមានទទឺង ១០ម៉ែត្រ បណ្តោយ២០ម៉ែត្ត និងមានសសរចំនួន៤៨ដើមទើបសាងសង់បានតិចតួចប៉ុណ្ណោះ ហើយព្រះវិហារនេះ ក៍ត្រូវការគាំទ្រ និងជួយជ្រោមជ្រេងពីបងប្អូនសប្បុរសជន ក្នុងនិងក្រៅប្រទេស រួមគ្នាក៏សាង ទើបបានរួចរាល់ ឆាប់ដើម្បីតម្កាល់ ទុកឲ្យក្នុងផ្នែកព្រះពុទ្ធសានា ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍន៏ផងនោះ។
សូមបញ្ជាក់ថា៖វត្តជោតិញ្ញារាម(ហៅវត្តគីឡូ៨)ចាប់ពីបិណ្ឌទី១មកដល់ថ្ងៃកាន់បិណ្ឌទី០៩ មានពុទ្ធបរិស័ទចូលបច្ច័យសំរាប់ក៍សាងបានចំនួនជាង១៧លានរៀលសម្រាប់បន្តការសាសងសង់ ក្នុងនោះ៦លានរៀលទទួលបានពីវេនកាន់បិណ្ឌទី៩ កាលពីថ្ងៃទិ២២កន្លមកនេះ ៕