លោក ពូទីន មានប្រសាសន៍ថា ប្រទេសរុស្ស៊ីធានានូវឯករាជ្យភាពខាង បច្ចេកវិទ្យា​សម្រាប់អាវុធជាង ៣៥០ប្រភេទ

AKP ភ្នំពេញ  ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ដំណើរការនៃការជំនួសការ​នាំ​ចូលនៅក្នុងផ្នែកឧស្សាហកម្មយោធាយោធារុស្ស៊ី កំពុងឈានទៅមុខ ខណៈពេលដែល​ឯករាជ្យ​ភាពខាងបច្ចេកវិទ្យាត្រូវបានសម្រេចសម្រាប់អាវុធជាង ៣៥០ប្រភេទ។

លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មការយោធា និងឧស្សាហកម្មថា កម្មវិធី​ជំនួសការនាំចូលត្រូវបានបង្កើតឡើងកាលពី៥ឆ្នាំមុន ហើយយើងទទួលបានជោគជ័យ​ក្នុងការជំរុញវាលើប្រភេទនេះ លើវិស័យសំខាន់ៗមួយចំនួនទោះក្នុងករណីណាក៏ដោយ។

មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានចង្អុលបង្ហាញថា ឯករាជ្យបច្ចេកវិទ្យាសម្រាប់អាវុធជាង ៣៥០ប្រភេទ ត្រូវបានធានាស្របតាមកាលវិភាគនៃការជំនួសការនាំចូល។ កិច្ចប្រជុំនេះ​បាន​បង្ហាញនូវសំណើរបស់លោក ពូទីន ដែលស្នើឱ្យផ្តោតលើការអនុវត្ត​កម្មវិធី​ជំនួស​ការនាំចូលនៅក្នុងឧស្សាហកម្មយោធា-ឧស្សាហកម្ម៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)