អភិបាលខេត្តកំពង់ចាម ផ្ដល់ម៉ូតូដល់សិស្សនិទ្ទេសA ចំនួន ០៩នាក់ក្នុងក្រុងកំពង់ចាម តាមការសន្យា

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២០ខែ​ កញ្ញា​នេះ​ បានផ្ដល់រង្វាន់លើកទឹកចិត្ត ជាម៉ូតូម្នាក់ ១គ្រឿង​ ដល់ សិស្សនិទ្ទេស A ចំនួន ០៩នាក់ នៅក្រុងកំពង់ចាម តាមការសន្យា ដែល​ពិធីនេះ ធ្វើ​ឡើងនៅ​ក្នុងរដ្ឋបាលសាលាខេត្ត ។

ឯកឧត្តម អភិបាលខេត្ត បានចូលរួមអបអរសាទរ និងកោតសសើនូវជោគជ័យដ៏ធំធេងក្នុងការកិសក្សារបស់ប្អូនៗ ហើយឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ប្អូនៗទាំងអស់ សូមព្យាយាមបន្តទៀត ព្រោះនេះជោគជ័យលើកទីមួយរបស់ប្អូនៗ តែជោគជ័យលើកទី២ គឺប្អូនៗមិនទាន់ទទួលបាននៅឡើយ នោះគឺការងារ និងមុខរបរ សម្រស់ជួយដល់គ្រួសារ និងសង្គមជាតិយើង។ ដូចឆ្នេះត្រូវខិតខំប្រឹងប្រែងបន្តទៀត​ ។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៨. ២០១៩ នៅទូទាំងខេត្តកំពង់ចាម សិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន ២៧នាក់ ក្នុងនោះ ស្រីចំនួន ១៣នាក់ ។