រុស្ស៊ីនិងចិនបានបោះឆ្នោតប្រឆំាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី

អង្គការសហប្រជាជាតិ៖ ប្រទេសរុស្ស៊ីនិងចិនកាលពីថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតប្រឆំាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលគាំទ្រដោយប្រទេសចំនួន ១២ នៃប្រទេសសរុបទាំង ១៥ ដែលបានអំពាវនាវ ឲ្យ មានបទឈប់បាញ់គ្នានៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី  ។

នេះជាការបោះឆ្នោតប្រឆំាងលើកទី ១៣ របស់រុស្ស៊ីចំពោះសេចក្តីសម្រេចរបស់អង្គការសហ ប្រជាជាតិ ចាប់តាំងពីជម្លោះនៅស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ដែលបង្ហាញពីភាពជាប់គាំងរបស់ក្រុមប្រឹក្សាសន្តិសុខជុំវិញបញ្ហានេះ។

ប្រទេសអាល្លឺម៉ង់, ប៊ែលហ្សិកនិងគុយវែតបានដឹកនាំការជំរុញ ឲ្យ មានសេចក្តីសម្រេចនេះដោយលើកឡើងថាប្រជាជនកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅនៅខេត្តអ៊ីដលីបក្នុង​ប្រទេសស៊ីរី  ចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលបានបើកការវាយលុកកាលពីបួនខែកន្លងមក។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.០៩.១៩)