ការវាយប្រហារបានធ្វើឲ្យដឹងពីគុណវិបត្តិនិងសមត្ថភាពផ្នែកយោធារបស់អារ៉ាប់ប៊ីសាអូឌីត

អារ៉ាប់ប៊ីសាអូឌីត៖ អស់រយៈពេលជាងកន្លះសតវត្សរ៍  ដែលសហរដ្ឋអាមេរិកបានបណ្តុះបណ្តាលនិងផ្គត់ផ្គង់ដល់ផ្នែកយោធារបស់ប្រទេសអារ៉ាប៊ីសាអូឌីត   ដោយបានលក់គ្រឿងសព្វាវុធតម្លៃជាង ១៥០ ពាន់លានដុល្លារដែលជាអាវុធបច្ចេកវិទ្យាខ្ពស់រាប់បញ្ចូលមានទាំងយន្ដហោះចម្បាំងនិងប្រព័ន្ធការពារអាកាស ផង ។

ទោះយ៉ាងណាប្រទេសអារ៉ាប៊ីសាអូឌីតមិនអាចការពារទ្រព្យសម្បត្តិជាតិដែលមានតម្លៃខ្ពស់របស់ខ្លួនបានទេ   ពិសេសទីតំាង​ប្រេងរបស់ខ្លួន   ដូចដែលបានបង្ហាញឲ្យឃើញក្នុងពេលថ្មីៗនេះតាមការវាយប្រហារដោយគ្រាប់មីស៊ីលនិងដ្រូនដែលបណ្តាលឱ្យមានការកើនឡើងខ្ពស់បំផុតនៃតម្លៃប្រេងឆៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ  ។

សព្វាវុធទំនើប ៗ ដែលអាមេរិកបានលក់ទៅឱ្យអារ៉ាប៊ីសាអូឌីតរួមមានប្រព័ន្ធការពារអាកាស ​ ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីត បានយកប្រព័ន្ធនោះ ទៅដាក់ពង្រាយនៅក្បែរកន្លែងយោធាសំខាន់ៗ    មិនបានយកទៅដាក់ការពារទីតាំង​ប្រេងរបស់ខ្លួន នោះទេ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវយកថាម (២០.០៩.១៩)