ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មាននាំយកថវិកា៦០០ដុល្លារឧបត្ថម្ភអ្នករងរបួសក្នុងគ្រោះអគ្គីភ័យម្តុំវិហារឥស្លាមគ.ម៨

វិទ្យុជាតិកម្ពុជាៈ ចេម ហួត
ភ្នំពេញ ៖ ឯកឧត្តម ម៉ូត ទូល័ស ទីប្រឹក្សាក្រសួងព័ត៌មានរួមនិងសប្បុរសជននាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩នេះបានអញ្ជើញសួរសុខទុក្ខនិងនាំយកថវិកាឧបត្ថម្ភដល់ឪពុកនិងម្តាយរបស់កុមារស្លាប់ក្នុងគ្រោះអគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ២ ភ្នំពេញ ដែលឪពុកនិងម្តាយរបស់កុមារកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ថវិកាដែលទទួលបាននាពេលនេះមានចំនួន៦០០ដុល្លារ ដែលឯកឧត្តមនិងសុប្បុរសជនបានចូលរួមជាការចែករំលែកដល់ការលំបាកដល់គ្រួសារដែលរងរបួសធ្ងន់ពិសេសសម្រាប់ការចំណាយផ្សេងៗក្នុងការព្យាបាល៕