ឯកអគ្គរដ្ឋទូតចិនប្តេជ្ញានឹងខិតខំធ្វើការដើម្បីវឌ្ឍនភាពថ្មីនៃទំនាក់ទំនងចិន-ឥណ្ឌា

ឥណ្ឌា៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌាបានថ្លែងក្នុងពិធីទទួលស្វាគមន៍ជាកិត្តិយសរបស់លោកកាលពីយប់ថ្ងៃអង្គារថារដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌាដែលជាគោលនយោបាយការបរទេសមូលដ្ឋានមួយដែលប្រទេសចិនប្រកាន់ខ្ជាប់ជាយូរមកហើយ។

លោកបានប្តេជ្ញាថានឹងខិតខំធ្វើការដើម្បីវឌ្ឍនភាពថ្មីនៃទំនាក់ទំនងចិន-ឥណ្ឌាលោកស៊ុនវ៉ៃដុងបាននិយាយថានៅពេលអនាគតភាគីទាំងពីរអាចជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី។

លោកស៊ុនបានបន្តទៀតថាពិភពលោកកំពុងទទួលបានការផ្លាស់ប្តូរសំខាន់ៗក្នុងមួយសតវត្សរ៍នេះ។ ការកើនឡើងនៃសេដ្ឋកិច្ចកំពុងលេចធ្លោរបស់ចិននិងឥណ្ឌាបានផ្លាស់ប្តូរបរិបទអន្តរជាតិនិងបានបង្កើនសំលេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងពីរនេះក្នុងកិច្ចការអន្តរជាតិ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៩.០៩.១៩)