នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយលោកពូទីនស្តីពីទំនាក់ទំនងទ្វេភាគី

រុស្ស៊ី៖ នាយករដ្ឋមន្ត្រីចិនលោកលីកេឈាងនៅថ្ងៃពុធនេះបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីននៅវិមានក្រឹមឡាំងដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។

លោកលីបានទៅដល់ទីក្រុងមូស្គូបន្ទាប់ពីបានជួបពិភាក្សានិងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ២៤ រវាងប្រមុខរដ្ឋាភិបាលចិននិងរុស្ស៊ីជាមួយលោកឌីមីទ្រីមេដវេដេវនៅទីក្រុងសាំងភីធឺស្បឺក។

ក្នុងជំនួបរបស់លោកលីជាមួយលោកមេដវេដេវជាដំណើរទស្សនកិច្ចដែលបានជួយដល់ផែនការដ៏ទូលំទូលាយមួយសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីក្នុងវិស័យផ្សេងៗព្រមទាំងទទួលបានលទ្ធផលថ្មីៗជាច្រើន។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៩.០៩.១៩)