ក្រសួងធនធានទឹក ប្រកាសឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី ១៨ដល់ ថ្ងៃទី២៣ ខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា​៖ ស្រីផល 18,09,2019៖

 ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលបង្កដោយភ្លៀងច្រើនលើសលុប ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសកាត់លើប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្តអូសបន្លាយលាតសន្ធឹងពីលើប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នបណ្តាខេត្តមួយចំនួនបាន និងកំពុងរងការយាយីពីជំនន់ទឹកភ្លៀង។ប្រភពដដែល បញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់ លើកម្ពុជានោះ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ នៅបណ្តាខេត្តនានា បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលបង្កដោយភ្លៀងច្រើនលើសលុប ជាពិសេសខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១៨ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ៕