ព្រះសង្ឃវត្តថាឡាបរិវ៉ាត់លើកទឹកចិត្តដល់ពុទ្ធបរិស័ទឱ្យស្រលាញ់បរិស្ថាន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖
ព្រះសង្ឃនៅវត្តឧទ្ទិសសារាមហៅ(វត្តថាឡា)នៅភូមិឃុំស្រុកថាឡាបរិវ៉ា់ត់ខេត្តស្ទឹងត្រែង ផ្តល់ឱវាទលើកទឹកចិត្តបងប្អូនពុទ្ធបរិស័ទ ឱ្យនាំគ្នាស្រឡាញ់បរិស្ថាន ដើម្បីលើកស្ទួយវិស័យសាសនារបស់រដ្ឋយើងឱ្យកាន់តែថ្កុំថ្កើនឡើង។ ខណៈ វត្តនេះមានពុទ្ធបរិស័ទនចូលរួម សាងសង់ឧសដ្ឋានសាលា ធ្វើពីឈើ មានសរសរធំៗសម្រេចបាន៧០%។
នៅថ្ងៃកាន់បិណ្ឌទី៤ត្រូវនិងថ្ងៃទី១៧ខែកញ្ញានេះ ព្រះតេជគុណពុធយ៉ាំ ចៅអធិការវត្តវត្តថាឡាបរិវ៉ាត់ មានសង្ឃដីការថា៖ការស្រឡាញ់បរិស្ថានបានបង្ហាញ ទឹកចិត្តចូលរួមគាំទ្រក្នុងការលើកកម្ពស់ភាពស្អាត់ស្អំ ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះពុទ្ធឱវាទរបស់ព្រះសម្មាសាមពុទ្ឋ តែងបានដាស់តឿនព្រៀនប្រដៅបុគ្គលគ្រប់រូបឱ្យសាងកុសលល្អ សម្រាប់ជិវិតរស់នៅក្នុងសង្គម។ ព្រះអង្គចៅអធិការមានសង្ឃដីការទៀតថា៖ចំណែកព្រះសង្ឃក៍បានប្រឹងប្រែងដឹកនាំកសាងសមិទ្ធផលនានានៅក្នុងទីអារាម ដើម្បីតម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា សម្រាប់កូនចៅយើងបានប្រើប្រាស់ និងបានស្គាល់ពីតម្លៃនៃវប្បធ៌មផង។
ទីមួយទុកកេរិ៍្តតំណែលកូនចៅយើងបានស្គាល់ទី២ដើម្បីញាតិញោមពុទ្ធបរិស័ទចង់ដឹងចង់ស្គាល់ឬក៍ជនជាតិបរទេស ដែលគាត់ចង់ស្គាល់ អំពីវប្បធ៌មព្រះពុទ្ធសាសនាវប្បធ៌មប្រពៃណីរបស់យើង ហើយទី៣គីយើងធ្វើសរសរអំពីឈើអីនិងកឺយើងដើម្បីទិកឱ្យកូនចៅបានដឹងថាឈើរបស់យើងពីមុនមកធំៗអញ្ចឹងមែនហើយនៅខាងស្រុកយើងមិនទាន់មានស្រុកណាធ្វើឈើធំ”អញ្ចឹងទេ។
លោក សួនគឹមសឿន រស់នៅភូមិ ថាឡាបរិវ៉ាត់បានគាំទ្រចំពោះ ចៅអធិការវត្តដែលបាន គិតគូ ពីអនាគតដ៍វែងឆ្ងាយ នេះ ព្រោះសមិទ្ធផលដែល បានស្ថាបនាឡើង គឺបានមកពីការចូលរួមសាមគ្គីគ្នា ដើម្បីលើកស្ទួយដល់ វិស័យសាសនា ឱ្យកាន់តែមានការរីកចំរើន ហើយបងប្អូនប្រជាពលរដ្ឋ យើងនិងមានទីកន្លែង មកធ្វើបុណ្យទានបានងាយស្រួល។ លោក បន្តថា៖មិនតែប៉ុណ្ណោះឧបដ្ឋានសាលានេះនិងក្លាយទៅជាសម្បត្តិវប្បធម៌ដ៍ធំគ្មាន២នៅក្នុងខេត្តស្ទឹងត្រែង សំរាប់ឲ្យកូនចៅជំនាន់ក្រោយៗឬភ្ញៀវជាតិនិងអន្តរជាតិ បានមកឃើញនិងបានស្គាល់នៅសម្បត្តិធនធានព្រៃឈើ ដែលប្រទេសកម្ពុជាយើងមាន។
លោកអាំដន គណៈកម្មការវត្តថាឡាបាន ឲ្យអោយដឹងថាសមិទ្ធផលដ៍ល្អនេះ ទទួលបានការគាំទ្រ និងជួយជ្រោមជ្រេងពីបងប្អូនសប្បុរសជន ក្នុងនិងក្រៅប្រទេស រួមគ្នាក៏សាង ឲ្យបានរួចរាល់ ដើម្បីឆាប់បានប្រើប្រាស់ និងតម្កាល់ ទុក ក្នុងផ្នែកព្រះពុទ្ធសានា ស្របពេលដែលប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍន៏ផងនោះ។ សូមបញ្ជាក់ថា៖ឧបដ្ឋានសាលានេះ កសាងឡើងនៅថ្ងែទី២ខែកុម្ភៈឆ្នាំ២០១៤ មានបណ្តោយ៧០ម៉ែត្រទទឹង២៧ម៉ែត្រ,៥០មានសសរឈើ ទំហ៊ំធំៗ ជាង១០ប្រភេទរួមមាន-គគី-កកោះ-ផ្ចឹក-បេង-ឈើទាល-សុគ្រំ-ខ្វាវ-ស្រម៉-ត្រាច- ខ្នុរព្រៃ-ផ្តៀក-និងដើម៥ដំឡឹងជាដើម។