មានភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអង្គារភ្លើងឆេះព្រៃបានកើតមាន​​ ក្នុងខេត្តប័រនេអូ ​និងកោះស៊ូម៉ាត្រា ក្នុងប្រទេសឥណ្ឌូណេស៊ី    ដោយបង្កើតឲ្យមានជាផ្សែង​ជាដុំ ៗ  យ៉ាងក្រាស់   ​ធ្វើឱ្យរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស  ​បង្ខំឱ្យសាលារៀនបិទទ្វារ    ព្រមទាំងមនុស្សរាប់ពាន់នាក់ឈឺ។

ក្រុមមន្រ្តីបាននិយាយថាប្រហែលជា ៨០ ភាគរយនៃអគ្គិភ័យត្រូវបានធ្វើឡើងដោយចេតនាដើម្បីយកដីសម្រាប់ដាំដំណាំដូងប្រេង   ដែលជាដំណាំអាចរកចំណូលបានយ៉ាងច្រើន  ណិងដែលបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ជាច្រើន លើកោះស៊ូម៉ាត្រា ​។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូវីដូដូបានធ្វើទស្សនកិច្ចតំបន់មួយនៃកោះស៊ូម៉ាត្រាកាលពីថ្ងៃអង្គារដែលស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតនិងបាន​អំពាវនាវឱ្យប្រជាជនបញ្ឈប់ការដុតព្រៃនិងជួយពន្លត់ភ្លើងជាបន្ទាន់ ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវយកថាម (១៨.០៩.១៩)