មានការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាច្រើនក្នុងការប្រមូលផ្តុំគ្នាដើម្បីឃោសនាបោះឆ្នោតនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ មានការបំផ្ទុះគ្រាប់បែកនៅក្បែរការប្រមូលផ្តុំគ្នា  ដើម្បីឃោសនាបោះឆ្នោត  ដែលចូលរួមដោយប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអាសរ៉ាវ ហ្កានី  (Ashraf Ghani)   ។   មន្ត្រីសុខាភិបាលម្នាក់បាននិយាយថាឧប្បទ្ទហេតុនេះបានសម្លាប់មនុស្សចំនួន ២៤ នាក់និងរងរបួសចំនួន ៣១ នាក់ផ្សេងទៀត   ប៉ុន្តែលោកប្រធានាធិបតីអាហ្វហ្គានីស្ថានមិនមានគ្រោះថ្នាក់ទេ  ។

លោកប្រធានាធិបតីអាហ្វហ្គានីស្ថានគ្រោងនឹងថ្លែងសុន្ទរកថានៅឯទីប្រជុំជនចារីកា ​រដ្ឋធានីនៃខេត្តប៉ាវ៉ាន​​ភាគខាងជើងនៃទីក្រុងកាប៊ុលនៅពេលដែល​មានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធបានកើតឡើង។

ប្រធានមន្ទីរពេទ្យខេត្តបាននិយាយថាជនរងគ្រោះមានស្ត្រីនិងកុមារហើយភាគច្រើន​ជាជនស៊ីវិល។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៨.០៩.១៩)