អង្គការ Gret ជួយបណ្តុះបណ្តាលប្រជាកសិករអោយចេះធ្វើកសិកម្មដាំបន្លែសុវត្ថិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ កង.មុន្នីរ៉ា៖

អង្គការGret បានជួយបណ្តុះបណ្តាលបច្ចេកទេសការធ្វើដំណាំកសិកម្មមិនប្រើប្រាស់សារ ធាតុគីមី ដល់កសិករជាច្រើនគ្រួសារនៅក្នុងស្រុកពីរក្នុងខេត្តសៀមរាប ក្នុងគោលបំណងជួយលើក កម្ពស់ផលិតភាពកសិកម្មរបស់កសិករ ដែលបង្កើនប្រាក់ចំណូលក្នុងគ្រួសារ រួមទាំងជួយទ្រទ្រង់ ដល់សុខមាលភាពអ្នកប្រើប្រាស់ផងដែរ។

​លោក ទូច សុខារិទ្ធ ប្រធានគម្រោង នៃអង្គការ Gret មានប្រសាសន៍ថាGretបានជួយប្រែ ក្លាយកសិករចំនួន៦០គ្រួសារនៅក្នុងស្រុកសូត្រនិគម និងស្រុកបាសាទបាគងអោយងាកមកដាំដំ ណាំ សុវត្ថិភាពវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការបរិភោគរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ការជួយជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសរីរាង្គនេះ Gret មានគោល ដៅសំខាន់៣ គឺទី១ ចង់បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ, ទី២ កែប្រែទំលាប់ពីការប្រើប្រាស់ ជី និង ថ្នាំគីមី លើដំណាំដែលធ្វើឱ្យប៉ះពាល់ដល់ជីវជាតិដី និង បរិស្ថានទូទៅអោយមកប្រើប្រាស់ជី ធម្មជាតិ វិញដែលមិនប៉ៈដល់សុខភាព និង ទី៣ បញ្ហាសុខភាពអ្នកទទួលទាន។ លោក សុខារិទ្ធ មានប្រសាសន៍ឱ្យដឹងផងដែរថា ក្រៅពីជួយដល់កសិករទាំង៦០គ្រួសារនេះ បច្ចុប្បន្ន Gret ក៏បាន ធ្វើការបំផុស និង ជំរុញដល់កសិករ ប្រមាណ៣០០នាក់ផ្សេងទៀត ដែលកំពុងធ្វើដំណាំកសិកម្ម ប្រើប្រាស់ជី និង ថ្នាំគីមី ងាកមកដាំដំណាំ ដែលប្រើប្រាស់ជី និង ថ្នាំធម្មជាតិវិញផងដែរ។ ប្រធានគម្រោង នៃ អង្គការ Gret រូបនេះបានឱ្យដឹងទៀតថា ដំណាំសុវត្ថិភាពរបស់កសិករទាំង៦០ គ្រួសារនេះ ជាប្រភេទដំណាំទំនើបចំរុះ មានស្ពៃ ត្រកួន ផ្ទី ត្រសក់ ល្ពៅ ត្រទ្បាច ននោង រួមនឹងបន្លែផ្សេងៗមួយចំនួនទៀត។ ដែលអាចផលិតបានក្នុងរង្វង់១តោនក្នុង១ខែ។ ផ្គត់ផ្គង់ និងចែក ចាយលក់ទៅទីផ្សារ និង ផ្សារទំនើបតូចៗ៦-៧ (mini Mart) នៅក្នុងក្រុង របស់ខេត្តសៀមរាប។

ទន្ទឹមបញ្ហានេះ លោក សុខារិទ្ធ បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រកសិផល សុវត្ថិភាពរបស់យើង ដើម្បីលើកទឹកចិត្តដល់កសិករ និង ក៏ដើម្បីរក្សាសុខភាពខ្លួនផងដែរ។ បន្ថែមពី នេះទៀត លោកស្នើឱ្យអជ្ញាធរចូលរួមជំរុញកសិករឱ្យដាំដុះដំណាំគ្មានជាតិគីមីផងដែរ។
សំណូមពរឱ្យអ្នកបរិភោគ ជាពិសេសប្រជាជនកម្ពុជាយើងគាំទ្របន្លែសុវត្ថិភាព ហើយដើម្បីគាំទ្របានមានតែការលើកទឹកចិត្តក្នុងការទិញតម្លៃឱ្យវាគ្រាន់បើជាងបន្លែដែលនាំចូលអញ្ចឹងទៅណា៎ ព្រោះយើងដឹងហើយទំរាំតែបានដំណាំយកមកលក់ចំណាយពេលយូ បើយើងប្រៀប ធៀបផលិតផលនាំចូល និង របស់យើងដាំយើងចំណាយពលកម្មច្រើន ចំណាយដើមទុនច្រើន អញ្ចឹងទៅណាសំណូមពរថា ឱ្យប្រជាជនយើងជួយគាំទ្រផលិតផលក្នុងស្រុកទ្បើង ដើម្បីជួយលើក ទឹកចិត្តដល់កសិករដែលគាត់ខំប្រឹងប្រែង ហើយអ្នកពាក់ព័ន្ធទាំងអជ្ញាធរទាំងអីនឹងជួយលើកទឹកចិត្ត ទាំងអស់គ្នា ហើយជួយផ្សព្វផ្សាយ ហើយជួយជំរុញពួកគាត់។

ប្រធានគម្រោង នៃអង្គការ Gret លោកទូច សុខារិទ្ធ បានបញ្ជាក់ទៀតថា នៅថ្ងៃខាងមុខ Gret មានគោលដៅពង្រីកបច្ចេកទេសដាំដំណាំសុវត្ថិភាពនេះ ទៅកាន់ខេត្តកណ្តាលបន្តទៀត។

សូមបញ្ជាក់ថា៖ Gret បានប្រតិបត្តិការងារលើដំណាំសុវត្ថិភាពនៅឆ្នាំ២០១០ និង ចាប់អនុវត្ត -ន៍ការងារបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំសុវត្ថិភាពនៅឆ្នាំ២០១៨-២០១៩មកនេះ ហើយសព្វ​ថ្ងៃ​អង្គការGretបានអនុវត្តន៍ការងារសំខាន់៥គឺទី១ ផ្តល់បច្ចេកទេសដាំបន្លែសុវត្ថិភាព និង រកទីផ្សារ, ទី២ ផលិតកម្មដំណាំស្រូវ ជួយផ្តល់បច្ចេកទេស ដើម្បីបង្កើនទិន្នផលស្រូវ, ទី៣ ផ្តល់បច្ចេកទេស​ក្នុង​ការ​​ចិញ្ចឹមមាន់ ហើយរកទីផ្សារ, ទី៤សម្របសម្រួលបង្កើតក្រុមសន្សំប្រាក់, និងទី៥បង្កើតឱ្យ​មាន​​ប្រព័ន្ធ​​ស្រោច​ស្រពខ្នាតតូច៖ មានទឹកស្រះ,ផ្តល់អណ្តូងទឹក,ផ្តល់សម្ភារកាត់បន្ថយការ​ប្រើប្រាស់​​ទឹក៕