រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យរថយន្តគ្រប់ប្រភេទបញ្ចៀសចរាចរណ៍ឆ្លងកាត់ផ្លូវដែលអគ្គិសនីកម្ពុជាធ្វើការផ្លាស់ប្តូរបណ្តាញខ្សែកាប្លិ៍ថ្មី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​  យី វិច្ឆិកា ១៧ ០៩ ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យរថយន្តគ្រប់ប្រភេទបញ្ចៀសចរាចរណ៍ឆ្លងកាត់ផ្លូវដែលអគ្គិសនីកម្ពុជា ធ្វើការផ្លាស់ប្តូរបណ្តាញខ្សែកាប្លិ៍ថ្មី ដើម្បីសម្រួលដល់ក្រុមការងារធ្វើកិច្ចការដោយរលូន និងកាត់បន្ថយការសន្ទះចរាចរណ៍។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា បានឲ្យដឹងនៅ អគ្គិសនីកម្ពុជាធ្វើការជីកផ្លូវកប់បណ្តាញខ្សែកាប្លិ៍តាមចិញ្ចើមផ្លូវលេខ ២២២ ២៣២ និងផ្លូវលេខ១១១ និងខួងឆ្លងផ្លូវលេ១១១ ផ្លូវសុកហុក និងផ្លូវឧកញា នូ កន (ផ្លូវលេខ១០៥ ) ដើម្បីធ្វើការផ្លាស់ប្តូរភ្លើងពីតំបន់ OP ០៨ ចូលទៅតំបន់ភ្លើង S ៨១១ ។
យោងតាមសេចក្តីជូនដំណឹងបន្តថា ដើម្បីកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ជាយថាហេតុ និងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់ការដ្ឋាននោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ក្រុមហ៊ុន អង្គភាពរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលស្ថិតនៅសងខាងតម្រាយផ្លូវជីកបណ្តាញ ចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដើម្បីឲ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក ៕